ទឹកទន្លេមេគង្គ និងទន្លេបាសាក់ ឡើងខ្លាំងក្នុងខេត្តចំនួន៤
ក្រសួងធនធានទឹក និងឧតុនិយម បានចេញព្រឹត្តិបត្រព័ត៌មាន និងព្យាករណ៍កម្ពស់ទឹកជំនន់ សម្រាប់ថ្ងៃទី២១ ខែសីហា ឆ្នាំ២០១៨ ដោយក្នុងនោះបានបង្ហាញថា ទឹកទន្លេចំនួន ៤ បានហក់ឡើងលើសកម្រិតឲ្យប្រុងប្រយ័ត្ន។
កម្ពស់នៃទឹកទន្លេទាំង ៤ គិតត្រឹមម៉ោង ៧ព្រឹក មានខាងក្រោម៖
១. ទន្លេមេគង្គ-ស្ទឹងត្រែង៖ កម្ពស់ ១០,៩៤ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១០,៧ម៉ែត្រ)
២. ទន្លេមេគង្គ-ក្រចេះ៖ កម្ពស់ ២២,១៩ម៉ែត្រ (កម្រិតប្រកាសអាសន្ន ២២ម៉ែត្រ)
៣. ទន្លេមេគង្គ-កំពង់ចាម៖ កម្ពស់ ១៥,៣៦ម៉ែត្រ (កម្រិតប្រកាសអាសន្ន ១៥,២ម៉ែត្រ)
៤. ទន្លេបាសាក់-កោះខែល៖ កម្ពស់ ៧,៦៩ម៉ែត្រ (កម្រិតប្រកាសអាសន្ន ៧,៤ម៉ែត្រ)