អ្នកស្រី ទេព វន្នី និងសកម្មជនដីធ្លីបឹងកក់ ៣នាក់ ត្រូវបានដោះលែង
ភ្នំពេញ ៖ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៨ នេះបានចេញព្រះរាជក្រឹត្យលើកលែងទោសសកម្មជនដីធ្លីបឹងកក់ចំនួន៤នាក់ តបតាមសំណើររបស់សម្តេចតេជោ ហ៊ុន សែន គឺ អ្នកស្រី ទេព វន្នី អ្នកស្រី ហេង មុំ អ្នកស្រី បូ ឆវី និងអ្នកស្រី ហេង ចន្ថា។ អ្នកទាំង៤នេះ ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារពីបទ ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តិនៅ ខណ្ឌដូនពេញកាលពីឆ្នាំ២០១៣ ហើយត្រូវតុលាការរាជធានីចោទប្រកាន់នៅចុងឆ្នាំ២០១៧៕