ពលករ​ខ្មែរ​៣ នាក់​រងរបួស​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថៃ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 27 August, 2018 ក+ ក-

​ថៃ ៖ នៅ​ស្រុក​បាង​ខ្លាវ ប្រទេស​ថៃ នា​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០១៨ មាន​ករណី​រថយន្ត Mazda bt-50 pro ពីរ​បាំង​មួយគ្រឿង បាន​បង្ក​គ្រោះថ្នាក់​ដោយ​បើក​បុក​ដើមឈើ​ក្បែរ ជ​ញ្ចើ​ម​ផ្លូវ​បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​ចំនួន​៣​នាក់ រងរបួស​ធ្ងន់ និង​តៃកុង​ជនជាតិ​ថៃ​ស្លាប់​ម្នាក់​នៅ​កន្លែងកើតហេតុ​។

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​ខាងលើនេះ បាន​កើតឡើង​នៅត្រង់ចំណុច​ផ្លូវជាតិ ៣០៤-​មហា​សា​ខាម ស្ថិតនៅ​ក្នុងភូមិ​៥ ឃុំ​ថា​ថង​ឡាំង វ ស្រុក​បាង​ខ្លាវ ខេត្ត​ឆាក់​ឈើ​ង​សៅ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹងថា ក្នុងពេល​កើតហេតុ មាន​ករណី​រថយន្ត Mazda bt-50 pro ពីរ​បាំង​មួយគ្រឿង បាន​បើក​បេ​រ​យ៉ាង​លឿន ហើយ​រេ​ចង្កូត​ធ្លាក់​ផ្លូវ និង​បុក​ដើមឈើ​ធំ​មួយ​នៅក្បែរ​ចិញ្ចើមផ្លូវ​យ៉ាង​ពេញទំហឹង​បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​ចំនួន​៣​នាក់​រងរបួស​ធ្ងន់ និង​តៃកុង​ថៃ​ស្លាប់ ម្នាក់​ផងដែរ នៅ​កន្លែងកើតហេតុ​។ អាជ្ញាធរ​ថៃ មិនទាន់​បញ្ជាក់​ពី​អត្តសញ្ញាណ​ពលរដ្ឋ​ខ្មែរ​ដែល​រងគ្រោះថ្នាក់​នោះ​នៅឡើយ​ទេ​។​

​បច្ចុប្បន្ន​ពលករ​ខ្មែរ​រងគ្រោះ​ទាំង​៣​នាក់ ត្រូវបាន​អាជ្ញាធរ​ថៃ បញ្ជូន​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បាង​ខ្លាវ ស្រុក​បាង​ខ្លាវ ខេត្ត​ឆាក់​ឈើ​ង​សៅ​៕