បង្ក្រាប​ទីតាំង​ស្តុក​គ្រឿងសម្អាង​ក្លែងក្លាយ​ជាង​៤​តោន​នៅ​សង្កាត់​ទួល​សង្កែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 August, 2018 ក+ ក-

ភ្នំពេញ​៖ ទីតាំង លួចលាក់ ស្តុ​ប​និង​វេច​ខ្ចប់​ផលិតផល គ្រឿង សម្អាង​ខុសច្បាប់​មួយកន្លែង​ត្រូវបាន​កម្លាំង នគរបាល ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច ចុះបង្ក្រាប ដោយ រកឃើញ ផលិតផល​សម្អាង​ចម្រុះ​ដែល​អះអាងថា ក្លែងក្លាយ ប្រមាណ​ជាង​៤​តោន ។​ម្ចាស់​ទីតាំង​ឈ្មោះ អ៊ុច សម្បត្តិ ភេទ​អាយុ​៣៣​ឆ្នាំ​ត្រូវបាន​កម្លាំង នគរបាល​ឃាត់ខ្លួន សាកសួរ​។​

​តាម​នគរបាល​បានអោយដឹងថា នៅក្នុង​ការឆែកឆេរ បង្ក្រាប​គ្រឿង សម្អាង សមត្ថកិច្ច​ចម្រុះ​បាន​រកឃើញ​ឡេ ក្រែ​ម ,​សាប៊ូ រួមទាំង វត្ថុធាតុដើម ចំនួន ១៧​មុខ ប្រមាណ​ជាង​៤​តោន ,​និង​ម៉ាស៊ីន​លាយ ,​ម៉ាស៊ីន​ច្រក​, ម៉ាស៊ីន​អ៊ុត ម៉ាស៊ីន​កាត់​ជាច្រើន​គ្រឿង​ផងដែរ ៕​