ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសទាំងអស់ ត្រូវត្រៀមខ្លួនដើម្បីបើកប្រាក់បៀវត្សឲ្យកម្មករ ២ដងក្នុងមួយខែ ចាប់ពីឆ្នាំ២០១៩ តទៅ។សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈសម្តេចចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជាង ១ម៉ឺន៤ ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ ។
គួរជម្រាបថា បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ៤.៤៥៣ មានកម្មករ និយោជិតចំនួនជាង៧៧ម៉ឺន ២ពាន់នាក់ មានប្រាក់ឈ្នួលសរុបជាង ១.៨៥៥លានដុល្លារ ក្នុង មួយឆ្នាំ។ ក្នុងនោះប្រាក់ឈ្នួលសម្រាប់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួនជាង ៩៧៩លានដុល្លារក្នុងមួយឆ្នាំ៕