ភ្នំពេញ ៖ ករណីនេះ កើតឡើងតាំងពីល្ងាចអាទិត្យ ទី២៦ ខែសីហា ឆ្នាំ២០១៨ មកម្ល៉េះ នៅចំណុច ដងទន្លេមេគង្គក្នុងភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ រហូតមកដល់ ព្រឹក ថ្ងៃទី២៩ ខែសីហា នេះគី រយៈពេល២យប់ ៣ថ្ងៃហើយ ប៉ុន្តែសាកសពមិនទាន់រកឃើញនៅឡើយទេ។
សមត្ថកិច្ចគរបាលបានឲ្យដឹងថា ក្នុងថ្ងៃកើតហេតុ អតីតថៅកែសណ្ឋាគារ ឆាយហុង បានបើកម៉ូតូទឹក ដែលទើបទិញក្នុងតម្លៃ ជិត ២ម៉ឺនដុល្លារ ដើម្បីលំហែកាយ តាមដងទន្លេដងទន្លេមេគង្គ ម្តុំកោះដាច់ តែមិនដឹងថា មានបញ្ហាអ្វីនោះទេ ធ្វើឲ្យគាត់ធ្លាក់ទឹកហើយបានបាត់ខ្លួនរយៈពេល២ថ្ងៃហើយ រកសាកសពមិនទាន់ឃើញនៅឡើយរហូតមកដល់ព្រឹកថ្ងៃទី២៩ ខែសីហា នេះ ។
គួរជម្រាបថា ហេតុការណ៍នេះ មិនដឹងជាកើតឡើងដោយមូលហេតុអ្វីនោះទេ ខណៈបុរសរូបនេះបើកម៉ូតូទឹកបានធ្លាក់ទឹកលិចបាត់ ហើយម៉ូតូទឹកក៏បានអណ្តែតតាមដងទន្លេចូលច្រាំង ហើយត្រូវនគរបាលយកទៅរក្សាទុក ។ ក្រោយមក ទើបមានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនាំគ្នាជួលទូកជួយរក តែរកពុំឃើញសោះ ។
មន្ត្រីសមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ឱ្យដឹងថា ថៅកែសណ្ឋាគារ ឆាយហុង ដែលមាន ឈ្មោះ ល្បីល្បាញនោះ បានធ្លាក់ទឹកលិចបាត់រយៈពេល២យប់ ៣ថ្ងៃមកហើយ រកសពពុំឃើញ នៅឡើយខណៈបើកម៉ូតូទឹកដែលទើបទិញថ្មីលំហែកាយតាមដងទន្លេមេគង្គ ម្តុំកោះដាច់ ដែលសមត្ថកិច្ចមូលដ្ឋានសន្និដ្ឋានថា ជនរងគ្រោះអាចស្លាប់បាត់បង់ជីវិត ហើយសពត្រូវទឹកហូរទៅក្រោមសាត់បាត់រកមិនឃើញ ។ ទោះបីជាយ៉ាងណាក្រុមគ្រួសារក៏បានស្វះស្វែងជួលទូកបងប្អូនខ្មែរអ៊ិស្លាមជួបមុជរាវរកតាំងពីថ្ងៃកើតហេតុរហូតមកដល់រសៀលដ្ងៃទី២៨ នេះ តែពុំទាន់បានឃើញនៅឡើយ ។
គួរជម្រាបផងដែរថា ជនរងគ្រោះដែលធ្លាក់ទឹកបាត់ ខ្លួននោះឈ្មោះហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុសអាយុ ប្រមាណជាង៤៧ឆ្នាំ ជាអតីតថៅកែសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ៕