ភ្នំពេញ ៖ ខណៈបញ្ចប់អាណត្តិនៃបេសកកម្មនៅកម្ពុជា លោកស្រី Nancy Walters នាយកប្រចាំប្រទេសនៃអង្គការស្បៀងអាហារពិភពលោក បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការជាមួយភាគី
កម្ពុជា ក្នុងនោះមានកិច្ចសហការជាមួយនឹងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយជា ដើម។
លោកស្រី Nancy Walters ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាលោកទេស រដ្ឋមន្ត្រី ញឹម វណ្ណដា អនុប្រធានប្រចាំការគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយនា ព្រឹកថ្ងៃទី៣០ សីហានេះ មានប្រសាសន៍ថា លោកស្រីមានការរីករាយចំពោះកិច្ចសហការពី គ្រប់ផ្នែកពាក់ព័ន្ធនៅកម្ពុជា ជាមួយអង្គការស្បៀងអាហារពិភពលោក ហើយថាយើងតែងតែ សហការជាមួយប្រព័ន្ធអង្គការសហប្រជាជាតិនៅកម្ពុជាក៏ដូចជាអង្គការជាដៃគូនានា ក្នុងការ តាមដាននូវស្ថានភាពទឹកជំនន់នាពេលបច្ចុប្បន្ននេះ ហើយយើងក៏តែងតែសហការជាប្រចាំជា មួយនឹងអាជ្ញាធរខេត្តក្នុងការឆ្លើយតបឲ្យបានទាន់ពេលវេលាទៅនឹងគ្រោះទឹកជំនន់នេះ។
លោកស្រីបានបន្តថា អង្គការស្បៀងអាហារពិភពលោកសូមវាយតម្លៃខ្ពស់ចំពោះម្ចាស់ជំនួយ គឺប្រទេសអាល្លឺម៉ង់ដែលធ្វើឲ្យសម្រេចបាននូវការសម្របសម្រួលក្នុងការធ្វើសមយុទ្ធឆ្លើយតប គ្រោះមហន្តរាយ ក៏ដូចជាការបណ្តុះបណ្តាលស្តីពីប្រព័ន្ធព័ត៍មានទាន់ហេតុការណ៍ ហើយថា អង្គការស្បៀងអាហារពិភពលោកនឹងនៅតែបន្តកិច្ចសហការជាមួយកម្ពុជាតទៅទៀត ជា ពិសេសបន្តការអនុវត្តនូវអនុស្សារណៈនៃការយោគយល់ស្តីពីការបណ្តុះបណ្តាល ក៏ដូចជា ការអនុវត្តនូវប្រព័ន្ធព័ត៍មានទាន់ហេតុការណ៍ ដោយគ្រោងបណ្តុះបណ្តាលដល់មន្ត្រីឲ្យបាន ដល់ ១៩ខេត្ត។
លោកស្រី Nancy Walters សង្ឃឹមថា គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះ មហន្តរាយនឹងធ្វើបច្ចុប្បន្នភាពទៅលើផែនការត្រៀមបំរុងគ្រោះមហន្តរាយថ្នាក់ជាតិដែលបាន រៀបចំឡើងជាលើកដំបូងកាលពីឆ្នាំ២០១៥។ ជាមួយគ្នានេះលោកស្រីក៏បានវាយតម្លៃខ្ពស់ ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានអនុម័តច្បាប់ស្តីពីការគ្រប់គ្រងគ្រោះមហន្តរាយនៅ កម្ពុជា ដែលវាជាផែនទីបង្ហាញផ្លូវសម្រាប់ការអនុវត្តការងារគ្រប់គ្រងគ្រោះមហន្តរាយនៅ កម្ពុជា ក៏ដូចជាការចែករំលែកនូវបទពិសោធន៍ និងចំណេះដឹងផ្នែកច្បាប់សម្រាប់កម្រិតជាតិ កម្រិតតំបន់ និងកម្រិតពិភពលោកផងដែរ។
ជាការឆ្លើយតបលោកទេស រដ្ឋមន្ត្រី ញឹម វណ្ណដា បានហៅកិច្ចសហការរបស់អង្គការ ស្បៀងអាហារពិភពលោកជាមួយគ្រប់ផ្នែកពាក់ព័ន្ធរបស់កម្ពុជាថាជាធាតុចូលដ៏សំខាន់បំផុត ក្នុងការអនុវត្តទៅលើការងារគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា ហើយថាការដែលអង្គការ ថ្នាក់ពិភពលោកមួយនេះនៅបន្តមានកិច្ចសហការជាមួយកម្ពុជាតទៅទៀតនោះ គឺជារឿង
សំខាន់ និងចាំបាច់បំផុត ជាពិសេសសម្រាប់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
លោកទេសរដ្ឋក៏មន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះរាល់កិច្ចសហប្រតិ បត្តិការដែលមានកន្លងមករវាងអង្គការស្បៀងអាហារពិភពលោកជាមួយគណៈកម្មាធិការជាតិ គ្រប់គ្រងគ្រោះមហន្តរាយ ដែលយើងបានធ្វើការរួមគ្នាលើការងារបណ្តុះបណ្តាលសមត្ថភាព មន្ត្រីជំនាញ រួមនិងការឆ្លើយតបគ្រាមានគ្រោះមហន្តរាយជាដើម៕