តុលាការ​សម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា រយៈពេល ៦​ខែ​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ចៅក្រម​ស៊ើបសួរ សាលាដំបូង​រាជធានី​ភ្នំពេញ លោក គី ឫទ្ធី បានសម្រេច​បន្ត​ឃុំខ្លួន​លោក កឹម សុខា នៅ ក្នុង​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ រយៈពេល​៦​ខែ​ទៀត ដើម្បី​ធ្វើការ​ស៊ើបអង្កេត​បន្ថែម ។​ការសម្រេច​នេះ បន្ទាប់ ពី​បាន​បន្ត​នីតិវិធី​សួរចម្លើយ លោក កឹម សុខា ម្តងទៀត ក្នុង​នីតិវិធី​ស្តីពី​ការពន្យារពេល​ឃុំខ្លួន​បណ្តោះអាសន្ន ដែល​ធ្វើឡើង​នៅ​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង កាលពី​ថ្ងៃទី​៣០ សីហា​។

គួររំលឹកថា កាលពី​ថ្ងៃទី​២២ ខែសីហា​កន្លងទៅ តុលា ការ កំពូល​បាន​តម្កល់​សេចក្តីសម្រេច​ក្នុងការ​ឃុំខ្លួន​លោក កឹម សុខា របស់​សាលាឧទ្ធរណ៍​ទុកជាបានការ ដែល​ការ បន្ត​ឃុំខ្លួន​នេះ ត្រូវបាន​ធ្វើឡើង​ចំនួន​ពីរលើក​រួចមកហើយ គឺ​លើក​ទី​១ កាលពី​ខែមីនា ឆ្នាំ​២០១៨ និង​លើក​ទី​២ នៅ ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៨​នេះ​៕​