ភ្នំពេញ ៖ សពអតីតថៅកែ
សណ្ឋាគារឆាយហុង ដែលមានឈ្មោះ ល្បី បានធ្លាក់ទឹកលិចបាត់រយៈពេល៤ថ្ងៃមកហើយនោះ បានអណ្តែតហើយ កាលពីវេលាម៉ោង ៦និង៣០នាទីព្រឹក ថ្ងៃទី៣០ ខែសីហាឆ្នាំ២០១៨ នៅចំណុចភូមិល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ គឺនៅកន្លែងដែលជិះម៉ូតូទឺកក្រឡាប់នោះតែម្តង។
សពលោក ហុក ប៊ុន ហ៊ុយ ហៅតាហ៊ុយ ភេទប្រុស អាយុ ប្រមាណ៤៧ឆ្នាំ ជាថៅកែ អតីតសណ្ឋាគារឆាយហុង និងបច្ចុប្បន្ន ជាថៅកែហាងគុយទាវមួយកន្លែង នៅក្នុងភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ បានជួបគ្រោះថ្នាក់ តាំងពីល្ងាចថ្ងៃអាទិត្យ ថ្ងៃ ទី២៦ ខែសីហា នៅចំណុច ដងទន្លេមេគង្គក្នុងភូមិ ល្វា សង្កាត់កោះដាច់ ខណ្ឌជ្រោយចង្វារ ខណៈពេលដែលបើកម៉ូតូទឹកដែលទិញថ្មីលំហែលកាយតាមដងទន្លេមេគង្គ។
តាមនគរបាល បានអោយដឹងថា នៅវេលា ល្ងាចថ្ងៃអាទិត្យ ថៅកែ អតីតសណ្ឋាគាររូបនោះ បានបើកម៉ូតូទឺកខ្លះហៅថា អូប៊័រ ដែលទើបតែទិញក្នុងតម្លៃជិត២ម៉ឺនដុល្លារ លំហែលកាយតាមដងទន្លេ ។មិនដឹងជាមូលហេតុ អ្វីនោះទេ នៅពេលបើកបរ នោះក៍បានក្រឡាប់ធ្លាក់ទឹកលិចបាត់ ហើយម៉ូតូទឹក ក៍បានអណ្តែតតាមទឹកចូលខាងហើយ នគរបាលក៍បានរក្សាទុក ។ ក្រោយមកក៍មានការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារបាននាំគ្នា ជួលទូកជួយរក អស់រយះពេល៤ថ្ងៃរកពុំឃើញស្រាប់តែសពបានអណ្តែតឡើងនៅកន្លែងដែលគ្រោះថ្នាក់នោះ។
សពត្រូវបានក្រុមគ្រួសារនាំយកទៅធ្វើតាមប្រពៃណីនៅវត្តបាក់ខែង៕