លោក នុត ពុធ​ដា​រ៉ា រង​ការបន្ទោស​ករណី​ផ្ញើ​សារ​សុំ​សម្តេច​តេ​ជោ​បន្ត​តំណែង​២​ឆ្នាំ​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ភ្នំពេញ ៖ ការដែល​លោក នុត ពុធ​ដា​រ៉ា អភិបាល​ខណ្ឌដង្កោ ផ្ញើ​សារ​ទៅ​សម្តេច​តេ​ជោ ទាំងយប់​អធ្រាត្រ​ដើម្បី​សុំ​រក្សា​ដំណែង​២​ឆ្នាំ​ទៀត នោះ ត្រូវបាន​មជ្ឈដ្ឋាន​មួយចំនួន​យល់ឃើញថា គឺជា​ការស្រេកឃ្លាន​អំណាច និង រក្សា​ដំណែង​ដ៏​ខ្ពស់​មួយ​នេះ ។

​មជ្ឈដ្ឋាន​ជាច្រើន លើកឡើងថា តំណែង​ជា​អភិបាលខណ្ឌ​នីមួយៗ គឺ ដើម្បី​បម្រើ​ប្រជាពលរដ្ឋ មិនមែន​ក្នុងន័យ​ស្វែងរក​លាភសក្ការៈ​ផ្ទាល់ខ្លួន​ឡើយ ស្របតាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី ។ ប៉ុន្ដែ​ទិដ្ឋភាព​សង្គម​ជាក់ស្ដែង​ឃើញថា ដំណែង​ខ្ពង់ខ្ពស់ គឺ​ពិតជា​អាចធ្វើឱ្យ​ពួកគេ​មាន​ជីវភាព​ធូរធារ​តាម​មធ្យោបាយ​ផ្សេងៗ ។

​ប្រសាសន៍​សម្តេច​តេ​ជោ កាលពី​ថ្ងៃទី​២៩ ខែសីហា នៅក្នុង​កម្ម​វី​ធី​សំណេះសំណាល​ជាមួយ​កម្មករ​នៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្តីឱ្យ​លោក នុត ពុធ​ដា​រ៉ា ខ្លាំងៗ​ហាក់​ធ្វើឱ្យ​លោក នុត ពុធ​ដា​រ៉ា មានការ​ភិតភ័យ និង​បង្ក​ការភ្ញាក់ផ្អើល ក្នុង​អង្គ​កម្ម​វី​ធី​ដែលមាន​មនុស្ស​ជាង​១​ម៉ឺន​នាក់ ចូលរួម ព្រមទាំង​អ្នកទស្សនា​តាម​ហ្វេ​ស​ប៊ុ​ក ផងដែរ​។

​គិត​ឱ្យ​ស៊ីជម្រៅ និង​ល្អ​ត់​ល្អន់​បន្តិច​នឹង​យល់​ពី​ប្រសាសន៍​សម្តេច​តេ​ជោ ថា “​មាន​អ្នកណា​ដក បានជា​ស្នើសុំ​បន្តការងារ​២​ឆ្នាំ​ទៀត បើ​សម្តេច​អត់​ចុះ​អនុក្រឹត្យ​ផង ។ សម្តេច​មានប្រសាសន៍ថា ទោះបី​សម្តេច​មិន​កាន់​ក្រសួងមហាផ្ទៃ តែ​មហាផ្ទៃ ត្រូវ​ឆ្លងកាត់​នាយករដ្ឋមន្ត្រី ។ ការតែងតាំង​ចៅហ្វាយខណ្ឌ ចៅហ្វាយខេត្ត​… ត្រូវ​ឆ្លងកាត់​នាយករដ្ឋមន្ត្រី​ទាំងអស់​។ ដូច្នេះ​ខ្លឹមសារ​ទាំងនេះ គឺ​មជ្ឈដ្ឋាន​មួយចំនួន​កាត់​ន័យ​យល់បាន​ថា លោក នុត ពុធ​ដា​រ៉ា គឺ​បាន​សម​ដូច​បំណង ក្នុងការ​រក្សា​ដំណែង​ជា​អភិបាល​ខណ្ឌដង្កោ​បន្តទៀត​បាន ៕​