ទីតាំង​ទទួល​ទិញ​ប្រេងសាំង​​ចោរនៅ​ខណ្ឌ​មាន​ជ័យ​ នៅដំណើរការ​យ៉ាង​រ​លូន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ភ្នំពេញ​៖​ទីតាំង​លួចលាក់​ទិញ​ប្រេងសាំង​ស្ថិតនៅតាម​មាត់​ប្រឡាយ​ក្នុងភូមិ​ដំណាក់​ធំ​៣​សង្កាត់​ស្ទឹង​មាន​ជ​យ័​៣​ខណ្ឌ​មាន​ជ​យ័​នៅតែ​បន្តរ​លួច​ទិញ​ប្រេងសាំង​ដែល​តៃកុង​រថយន្ត​មិន​ស្មោះត្រង់​ជាមួយនិង​ថៅកែ​បាន​បើ​រថយន្ត​ចូលទៅ​លួច​បូម​ប្រេង​លក់​ដោយ​មួយថ្ងៃៗ​គេ​តែងតែ​ឃើញ​រថយន្ត​ជាច្រើន​គ្រឿង​បាន​បើក​ចូល​បូម​ប្រេងសាំង​លក់​ក្នុង​តំលៃថោកៗ​ហើយ​លក់​ចេញ​វិញ​ក្នុង​តំលៃ​ទីផ្សា​ធម្មតា​។​

​គួរ​បញ្ញា​ក់​ផងដែ​ថា ​ទីតាំង​លួចលាក់​ទទួល​ទិញ​ផល​ចោរកម្ម​ខាងលើនេះ មាន​អាយុកាល​ច្រើន​វស្សា​មកហើយ​ តែ​គ្មាន​សមត្ថកិច្ច​ណា​ចុះទៅ​អប់រំ​និង​ហាមឃាត់​នោះទេ​ អ្នករស់នៅតំបន់នោះចោទប្រកាន់ថា ​ជា​ចានឆ្នាំង​របស់​សមត្ថកិច្ច​មូលដ្ឋាន​៕