សម្រាម​ច្រើនណាស់​នៅ​ភូមិ​ថ្មគោល លោក​ចៅសង្កាត់​ចោមចៅ​១ អត់​ខ្វល់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 31 August, 2018 ក+ ក-

​ភ្នំពេញ ៖ ទីក្រុង​ស្អាត គឺជា​បំណងប្រាថ្នា​របស់​មនុស្ស​គ្រប់គ្នា តែ​ផ្ទុយទៅវិញ នៅ​ខាងក្រោយ​កាណាឌីយ៉ា ភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ គឺ​ពោ​ពេញ​ទៅដោយ​គំនរ​សម្រាម​ស្អុយរលួយ ដែល​បញ្ជាក់​ពី​អត្ត​ច​រិ​ក​របស់​អាជ្ញាធរ​មូលដ្ឋាន​។​

​ពាក្យ​ស្លោ​មួយ​ឃ្លា​ថា “​ទីក្រុង​ស្អាត រមណី​ដ្ឋា​ន​ស្អាត សេវា​ល្អ​” ដែល​ក្រសួងបរិស្ថាន​និង​ក្រសួង​ទេសចរ បាន​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​ជួយ​ថែរក្សា និង​ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។ ប៉ុន្តែ​ការផ្សព្វផ្សាយ​ពាក្យស្លោក​នេះ ហាក់​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ ពោលគឺ​សង្កាត់​ចោមចៅ​១ ពោ​ពេញ​ដោយ​គំនរ​សម្រាម ស្ទើរ​គ្រប់​ទីកន្លែង​។

​ប្រជាពលរដ្ឋ​លើកឡើងថា លោក កង វង អតីត​សកម្មជន​ជាប់ឆ្នោត​ជា​តំណែង​ចៅសង្កាត់​របស់​គណៈបក្ស​សង្គ្រោះ​ជាតិ តែ​ក្រោយពី​បក្ស​របស់លោក ត្រូវបាន​រំលាយ​ទៅ ក៏​ចុះ​ចូលមក​គណបក្ស​ប្រជាជន​កម្ពុជា​វិញ ដើម្បី​យក​តំណែង​ជា​ចៅសង្កាត់​ដដែល ហើយ​ទង្វើ​រាល់ថ្ងៃ​របស់លោក កង វង ដែលជា​ចៅសង្កាត់​ចោមចៅ​១ នេះ មិនដឹងថា​ជាមាន​ចេតនា​យ៉ាង​នោះទេ ព្រោះ​កន្លងមក បើ​ប្រជាពលរដ្ឋ​ដែល​ចង់ទៅ​ស៊ី​ញ៉េ​ឯកសារ​ទាល់តែ​កាន់​ដុល្លារ​ទៅ​ទើប​និយាយ​គ្នា​ស្រួល ។​

​ប្រជាពលរដ្ឋ​រស់​ជិត​គំនរ​សម្រាម​ខាងលើ​បាន​និយាយថា បច្ចុប្បន្ន​ពួកគាត់​លំបាក​រស់នៅ​ខ្លាំងណាស់ ព្រោះតែ​ខ្លិនស្អុយ​ពី​គំនរ​សម្រាម​ទាំងនោះ លើសពី​ទៀត ទីកន្លែង​ដែល​ពួកគាត់​ធ្លាប់​អង្គុយលេង​បានប្រែក្លាយ​ទៅ​តំបន់​ពោ​ពេញ​ទៅដោយ​គំនរ​សម្រាម ទឹកស្អុយ​ដែល​មិនអាច​អង្គុយលេង​បាន​ទៀតឡើយ​។

​ប្រភព​ដដែល បាន​អំពាវនាវ​ដល់​អាជ្ញាធរ​ខណ្ឌ មេត្តា​ចុះមក​មើល​ផង ព្រោះ​លោក​ចៅសង្កាត់​ចោមចៅ​១ កង វង មិនបាន​យក​ក​ចិត្ត​ទុកដាក់​ក្នុង​រឿងនេះ​ទេ ៕