CDC អនុម័តឲ្យចិនសង់រោងចក្រកែច្នៃដំឡូងមីតម្លៃជិត៣០លានដុលា្លរ
ខេត្តក្រចេះ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) នាថ្ងៃទី៣០ ខែសីហា នេះ បានអនុម័តឲ្យក្រុមហ៊ុនចិន Green Leaders Starch Food First Factory Co.,Ltd សាងសង់រោងចក្រកែច្នៃកសិផលដំឡូងមីខ្នាតធំ តម្លៃ២៩.៥៣លានដុល្លារ មានទីតាំងវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ក្នុងស្រុកស្នួល ខេត្តក្រចេះ។
CDC បានបញ្ជាក់ថាក្រុមហ៊ុននេះ អាចផ្តល់ឱកាសការងារបានជិត៤០កន្លែង មានសមត្ថភាពកែច្នៃដំឡូងមីជាម្សៅបានប្រមាណ១០ម៉ឺនតោនក្នុងមួយឆ្នាំ ហើយត្រូវការដំឡូងមី សម្រាប់ជាវត្ថុធាតុដើមយ៉ាងតិច ៥០ម៉ឺនតោនក្នុងមួយឆ្នាំ៕