សម្តេចប្រធានព្រឹទ្ធសភា ទទួលជួបមជ្ឈិមបក្សកុម្មុយនីស្តចិន
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅវិមានព្រឹទ្ធសភា បានអនុញ្ញាតឲ្យគណៈប្រតិភូក្រសួងទំនាក់ទំនងអន្តរជាតិ នៃ អន្តរជាតិ នៃគណៈកម្មា ធិការមជ្ឈិមបក្សកុម្នុយនីស្តចិន ចូលជួបសម្តែងការគួរសម ក្នុងឱកាសដែលឯកឧត្តមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា។ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា បានសម្តែង នូវសេច ក្តី រីករាយ និងស្វាគមចំពោះដំណើរទស្សនកិច្ច នេះ ដោយបានចាត់ទុកថា តាមរយៈដំណើរទស្សនកិច្ចនេះ ពិតជាបាននាំមកនូវការពង្រឹងពង្រីកនូវចំណងមិត្តភាព សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រជាជន និងប្រទេសទាំងពីរ៕
សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយគណៈមេធាវី កម្ពុជា ភ្នំពេញ ៖ នៅវិមានសន្តិភាពកាលពីព្រឹកថ្ងៃទី២៧ ខែសីហា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទទួលជួបគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ដែលដឹកនាំដោយ លោក សួន វិសាល។ ក្នុងឱកាសនោះ សម្ដេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានស្វាគមន៍ចំពោះរបាយការណ៍ដែលបានលើកឡើងដោយលោក សួន វិសាល ហើយក៏បានធ្វើការណែនាំនូវរាល់ការកែទម្រង់ទាំងឡាយ ដែលគណៈ មេធាវី នឹងធ្វើ គឺត្រូវធ្វើឲ្យស្របតាមច្បាប់របស់ព្រះរាជាណាចក្រកម្ពុជាផង និងតាមនិយាមអន្តរជាតិផង។ សម្តេចតេជោក៏បានណែនាំដល់គណៈមេធាវី ផងដែរថា សូមពិនិត្យមើលការបញ្ចេញមេធាវី ដោយធ្វើយ៉ាងណា ការបញ្ជូនមេ ធាវី នេះ គឺរក្សាឲ្យបាននូវសមត្ថភាពមេធាវី និងធ្វើយ៉ាងណាឲ្យការពង្រាយមេធាវី ដើម្បីជួយដល់កូនក្តីនៅតាមបណ្ដាខេត្ត និងជនបទមានប្រសិទ្ធភាព៕
កម្ពុជា -រុស្ស៊ី បានឯកភាពគ្នា៥ចំណុច លើគម្រោងសាងសង់មជ្ឈមណ្ឌលនុយក្លេអ៊ែរ
ភ្នំពេញ ៖ កម្ពុជា -រុស្ស៊ី បានឯកភាពគ្នា៥ចំណុច លើការសាងសង់មជ្ឈមណ្ឌលវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានុយក្លេអ៊ែរ នៅកម្ពុជា។ ភាគីទាំងពីរនេះ បានចុះអនុស្សារណៈយោគយល់គ្នាស្តីពីការបង្កើតមជ្ឈមណ្ឌលនុយក្លេអ៊ែរនេះ កាលពីឆ្នាំ២០១៦។ ទាក់ទងបញ្ហានេះ សម្តេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានបញ្ជាក់ថា កិច្ចព្រមព្រៀងនុយក្លេអ៊ែរ រវាងកម្ពុជា រុស្ស៊ី គឺក្នុងគោលដៅប្រើប្រាស់ថាមពលនុយក្លេអ៊ែរ ដើម្បីសន្តិភាព និងការអភិវឌ្ឍក្នុងប្រទេសកម្ពុជាប៉ុណ្ណោះ ពោលគឺមិនមានគោលបំណងធ្វើឲ្យមានការរីកសាយភាយអាវុធនុយក្លេអ៊ែរ ដែលបង្កឲ្យពិភពលោកមាន ការឆោឡោ និងព្រួយបារម្ភនោះឡើយ៕
កម្ពុជា ឥណ្ឌា ពន្លឿនការហោះហើរត្រង់ ដើម្បីបង្កើនទេសចរណ៍
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបាន ទទួលជួបពិភាក្សាការងារជាមួយ រដ្ឋមន្ត្រីការបរទេសឥណ្ឌាលោកជំទាវស៊ុសម៉ា ស្វារ៉ាច នៅវិមានសន្តិភាព នៅរសៀលថ្ងៃទី២៩ សីហានេះ។ ភាគី ទាំងពីរ បានឯកភាពគ្នាបានបញ្ជាក់ពីបំណងក្នុងការជម្រុញការហោះហើរត្រង់ពីឥណ្ឌាមកកម្ពុជា និងពីកម្ពុជាទៅ ឥណ្ឌា ដើម្បីបង្កើនទេសចរនៃប្រទេសទាំងពីរ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានសម្តែងនូវការស្វាគមន៍ លើកិច្ច ពិភាក្សាអំពីការហោះហើរត្រង់ដែលនឹងអាចផ្តល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។ ក្នុងឱកាសនោះ លោកជំទាវ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានសម្តែងនូវការអបអរសាទរ ចំពោះលទ្ធផលបោះឆ្នោតរបស់កម្ពុជា នាពេល កន្លងទៅ ថ្មីៗ ដោយឥណ្ឌា បានបញ្ជូនអ្នកសង្កេតការណ៍បោះឆ្នោតជាច្រើននាក់មកកាន់កម្ពុជា ហើយបានឃើញនូវដំណើរ ការបោះឆ្នោតមួយ ដែលមានភាពសេរី យុត្តិធម៌ និងគ្មានអំពើហឹង្សា៕
កម្មកររោងចក្រ សហគ្រាស នឹងបើកប្រាក់ខែ ២សប្តាហ៍ម្តង ចាប់ពីឆ្នាំ២០១៩ តទៅ
ភ្នំពេញ ៖ សម្ដេចនាយករដ្ឋមន្ត្រីតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ម្ចាស់រោងចក្រ-សហគ្រាសទាំងអស់ ត្រូវត្រៀមខ្លួនដើម្បីបើកប្រាក់បៀវត្សឲ្យកម្មករ ២ដងក្នុងមួយខែ ចាប់ពីឆ្នាំ២០១៩ តទៅ។សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍យ៉ាងដូច្នេះ ខណៈសម្តេចចុះជួបសំណេះសំណាល ជាមួយកម្មករ កម្មការិនីសរុបជាង ១ម៉ឺន៤ ពាន់នាក់ទៀត មកពីរោងចក្រ សហគ្រាសចំនួន៦ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៩ ខែ សីហា ឆ្នាំ២០១៨ ។ គួរជម្រាបថា បច្ចុប្បន្នរាជធានីភ្នំពេញ មានរោងចក្រ សហគ្រាស គ្រឹះស្ថានសរុបចំនួន ៤.៤៥៣ មានកម្មករ និយោជិតចំនួនជាង៧៧ម៉ឺន ២ពាន់នាក់ មានប្រាក់ឈ្នួលសរុបជាង ១.៨៥៥លានដុល្លារ ក្នុង មួយឆ្នាំ។ ក្នុងនោះប្រាក់ឈ្នួលសម្រាប់កម្មកររោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួនជាង ៩៧៩លានដុល្លារក្នុងមួយឆ្នាំ៕
ឥណ្ឌា នឹងបន្តការអភិរក្ស និងជួសជុលប្រាសាទរបស់កម្ពុជាចំនួន ២
ភ្នំពេញ ៖ រដ្ឋាភិបាលឥណ្ឌាបានសន្យា នឹងបន្តកិច្ចការអភិរក្ស និងជួសជុលប្រាសាទតាព្រហ្ម និងប្រាសាទព្រះវិហារ នៅក្នុងក្របខណ្ឌ ICC ព្រះវិហារ។ នេះបើតាមការបញ្ជាក់របស់លោកស្រី ស៊ុសម៉ា ស្វារ៉ាច រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋឥណ្ឌា នៅក្នុងការជួបពិភាក្សាទ្វេភាគីជាមួយលោកទេសរដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរ ទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីព្រឹកថ្ងៃទី២៩ ខែសីហា ឆ្នាំ២០១៨ នៅទីស្តីការក្រសួងការបរទេស។ រដ្ឋមន្ត្រីការបរទេសឥណ្ឌា បានបញ្ជាក់ថា ឥណ្ឌានឹងផ្តល់បន្ថែមសម្រាប់អាហារូបករណ៍ឧត្តមសិក្សា និងក្រោមឧត្តមសិក្សា។ ឥណ្ឌា ក៏បានឯកភាព និងផ្តល់ការបណ្តុះបណ្តាលបន្ថែមសម្រាប់ផ្នែកសារមន្ទីរ និងត្រៀមជួយលើគម្រោងអភិវឌ្ឍន៍តូចៗតាមភូមិដូចជាវិស័យសុខាភិបាល បរិស្ថាន កសិកម្មជាដើម៕
កម្ពុជា នឹងបញ្ជូនសិក្ខាកាម៤០រូប ទៅរៀនជំនាញដោះមីនពីកងទ័ពចិន
ភ្នំពេញ ៖ នាដើមខែកញ្ញា ខាងមុខនេះ កម្ពុជានឹងបញ្ជូនមន្ត្រីចំនួន ៤០រូប ទៅកាន់សាធារណរដ្ឋប្រជាមានិតចិន ដើម្បី ហ្វឹកហ្វឺនជំនាញបោសសម្អាតមីន ចាប់ពីថ្ងៃទី៣ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៨ នៅទីក្រុងណាជីន ប្រទេសចិន។ នេះបើតាមការឲ្យដឹងនៅក្នុងពិធីសំណេះសំណាលរបស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព កាលពីថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ ក្រោមអធិបតីភាពនាយឧត្ដមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី២ អាជ្ញាធរមីន និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រងកងកម្លាំងរក្សាសន្តិភាព។ ពាក់ព័ន្ធនឹងការបញ្ជូនសិក្ខាកាមទៅប្រទេសចិនលើកនេះ សម្ដេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានអាជ្ញាធរមីន បានផ្ដល់ជូននូវថវិកាឧបត្ថម្ភដល់សិក្ខាកាមទាំង៤០រូប ក្នុងម្នាក់ៗចំនួន ១០០ដុល្លារ ផងដែរ៕
CDC អនុម័តគម្រោងវិនិយោគថ្មីចំនួន៤ សរុបទុនវិនិយោគជិត៦០០លានដុល្លារ
ភ្នំពេញ ៖ គ្រោងវិនិយោគថ្មីៗចំនួន៤ទៀត ដែលសរុបទុនវិនិយោគរហូតដល់ជិត៦០០លានដុល្លារអាមេរិក និងបង្កើត ការងារថ្មីជូនប្រជាពលរដ្ឋជាង ២ម៉ឺនកន្លែងនៅកម្ពុជា ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តជាផ្លូវការរួចហើយ ។ នេះបើតាមការប្រកាសក្នុងfacebook ផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC)។ គម្រោងវិនិយោគ នោះ រួមមនា ៖ ១ / រោងចក្រផលិតអំពូលភ្លើងលម្អ ខ្សែភ្លើងអគ្គិសនីគ្រប់ប្រភេទ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេត្ត ស្វាយរៀង។ ២/ រោងចក្រកែច្នៃកសិផលដំឡូងមី មានទីតាំងនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ ប៊ី អ៊ី ស្នួល ខេត្ត ក្រចេះ។ ៣/ មជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ មានទីតាំងនៅកំពង់ផែស្វយ័តភ្នំពេញ និងទី៤/ រោងចក្រកាត់ដេរ សម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅភូមិជង្រុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ៕
ក្រសួងកសិកម្មគ្រោងបញ្ចេញពូជស្រូវជាង១ពាន់តោន ជួយពលរដ្ឋជិត៥ម៉ឺនគ្រូសារ
ភ្នំពេញ ៖ លោក ចាន់ ហេង អ្នកនាំពាក្យក្រសួងកសិកម្ម បានថ្លែងបញ្ជាក់ថា បច្ចុប្បន្នប្រជាពលរដ្ឋខ្មែរប្រមាណជិត៥ម៉ឺនគ្រួសារ កំពុងរងគ្រោះដោយទឹកជំនន់មេគង្គ ជំនន់ទឹកភ្លៀង និង គ្រោះរាំងស្ងួត។ លោកថា ក្រសួងកសិកម្ម គ្រោងចេញពូជស្រូវ និងពូជពោតប្រមាណជាង១ពាន់ ៦រយតោន ដើម្បីសង្គ្រោះប្រជាពលរដ្ឋ ហើយគម្រោងនេះ កំពុងដាក់ស្នើទៅលោកនាយករដ្ឋមន្ត្រី ដើម្បីធ្វើការសម្រេច៕
លោក គឹម សុខ ប្រឈមការទាមទារសំណង៨០០លានរៀល ករណីចាញ់ក្តី CPP
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាឲ្យមេធាវីគណបក្សប្រជាជនកម្ពុជា តាមទារលុយ ៨០០លានរៀល ពីលោក គឹម សុខ អ្នកវិភាគសង្គមដែលចាញ់ក្តីក្នុងសំណុំរឿងចោទប្រកាន់« គណបក្សប្រជាជនកម្ពុជា រៀបចំផែន ការសម្លាប់លោក កែម ឡី»។ សម្ដេចនាយករដ្ឋមន្ដ្រី បានលើកឡើងយ៉ាងដូច្នេះ នៅក្នុងពិធីជួបសំណេះ សំណាល ជាមួយកម្មករ កម្មការិនីជាង ១ម៉ឺន៤ពាន់នាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហានេះ។ សម្ដេចតេជោ បានលើកឡើងថា ការរួចទោសនាពេលថ្មីៗកន្លងមកនេះ មាន ២ប្រភេទ គឺការរួចទោសតាមរយៈការស្នើសុំមកសម្ដេចនាយករដ្ឋមន្ត្រី ដើម្បីទូលថ្វាយព្រះមហាក្សត្រលើកលែងទោស គឺមិនចាំបាច់បង់សំណងនោះទេ។ ប៉ុន្ដែអ្នករួចទោសតាមរយៈការផុតរលត់នៃទោស ត្រូវបង់ប្រាក់សំណងនេះ៕
ពីរថ្ងៃជាប់គ្នា សមត្ថកិច្ចរកឃើញប៊ីចេងក្លែងក្លាយ១៧តោន និងគ្រឿងសំអាងក្លែងក្លាយជាង៤តោន
ភ្នំពេញ ៖ ទីតាំងលួចលាក់ស្តុប និងវេចខ្ចប់ផលិតផលគ្រឿងសម្អាងខុសច្បាប់មួយកន្លែង ត្រូវបានកម្លាំងនគរបាល ប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបដោយរកឃើញផលិតផលសម្អាងចម្រុះដូចជា ឡេ ក្រែម សាប៊ូ និងវត្ថុធាតុ ដើម ជាច្រើនទៀតសរុបចំនួន១៧មុខ ចំនួន៤តោន កន្លះ ។ ការបង្ក្រាប ផលិតផលក្លែងក្លាយនេះ ធ្វើឡើងនៅព្រឹក ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៨ នៅចំនុចផ្ទះ លេខ១ ផ្លូវQ6 សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។គួររំលឹកថា កាល ពីវេលាព្រឹកថ្ងៃទី២៧ ខែសីហា ទីតាំងស្តុប និងវេចខ្ចប់ប៊ីចេងក្លែងក្លាយមួយកន្លែងនៅក្នុងសង្កាត់ ទួលសង្កែទី២ នេះ ដែរ ត្រូវបានកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ចុះបង្ក្រាបរឹបអូសប៊ីចេងក្លែងក្លាយ ប្រមាណ១៧តោន៕
លោក មាជ សុវណ្ណារ៉ា និងសកម្មជន ១៣នាក់ ទទួលបានការលើកលែងទោស
ភ្នំពេញ ៖ អតីតមន្ត្រីជាន់ខ្ពស់របស់អតីតគណបក្សសង្គ្រោះជាតិ រួមទាំងសកម្មជនបក្សសរុបចំនួន ១៤ នាក់ នៅយប់ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៨ បានទទួលការលើកលែងទោសពីព្រះមហាក្សត្រ។ អ្នកទាំង១៤នេះ រួមមាន៖ លោក មាជ សុវណ្ណារ៉ា, ២ លោក ឃិន ជំរឿន ,៣ លោក នាង សុឃុន, ៤ លោក សាន គឺមហេង, ៥លោក សាន សីហៈ, ៦ លោក អ៊ុក ពេជ្រ សំណាង,៧ លោក ទេពណារិន , ៨ លោក អឿ ណារិទ្ធ , ៩លោក អាន បឋម, ១០ លោក កែ ឃី, ១១លោក ស៊ុំ ពុទ្ធិ, ១២លោក រឿន ចិន្តា,១៣លោក យន់ គឹមហួរ និង១៤លោក យា ជុង។លោក មាជ សុណ្ណារ៉ា ត្រូវបានសមត្ថ កិច្ចចាប់ខ្លួនក្រោមបទចោទថា ជាអ្នកដឹកនាំកុប្បកម្ម និងបង្កឲ្យមានហិង្សានៅក្បែរស្ពាននាគ ជិតទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ កក្កដា ២០១៤។ ជាមួយគ្នានេះ នៅមានសកម្មជនគណបក្ស ១០នាក់ផ្សេងទៀត ក៏ត្រូវបានចាប់ខ្លួនពាក់ព័ន្ធនឹងសំណុំរឿងដូចគ្នានេះដែរក្នុងថ្ងៃបន្តបន្ទាប់៕
តុលាការសម្រេចបន្តឃុំខ្លួនលោក កឹម សុខា រយៈពេល ៦ខែទៀត
ភ្នំពេញ ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ លោក គី ឫទ្ធី បានសម្រេចបន្តឃុំខ្លួនលោក កឹម សុខា នៅ ក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេល៦ខែទៀត ដើម្បីធ្វើការស៊ើបអង្កេតបន្ថែម ។ការសម្រេចនេះ បន្ទាប់ ពីបានបន្តនីតិវិធីសួរចម្លើយ លោក កឹម សុខា ម្តងទៀត ក្នុងនីតិវិធីស្តីពីការពន្យារពេលឃុំខ្លួនបណ្តោះអាសន្ន ដែលធ្វើឡើងនៅពន្ធនាគារត្រពាំងផ្លុង កាលពីថ្ងៃទី៣០ សីហា។ គួររំលឹកថា កាលពីថ្ងៃទី២២ ខែសីហាកន្លងទៅ តុលា ការ កំពូលបានតម្កល់សេចក្តីសម្រេចក្នុងការឃុំខ្លួនលោក កឹម សុខា របស់សាលាឧទ្ធរណ៍ទុកជាបានការ ដែលការ បន្តឃុំខ្លួននេះ ត្រូវបានធ្វើឡើងចំនួនពីរលើករួចមកហើយ គឺលើកទី១ កាលពីខែមីនា ឆ្នាំ២០១៨ និងលើកទី២ នៅ ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៨នេះ៕
សម្តេចតេជោ នាយករដ្ឋមន្ដ្រី ទូលថ្វាយព្រះមហាក្សត្រស្តីពីការតែងតាំងអគ្គនាយកថ្មី៣រូប
ភ្នំពេញ ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី៣១សីហានេះ បានផ្ញើលិខិតទូលថ្វាយព្រះមហាក្សត្រ អំពីការផ្ទេរ ភារកិច្ច និងតែងតាំងមុខតំណែងអគ្គនាយកចំនួនបីរូប នៃក្រសួងមហាផ្ទៃ ដែលរួមមាន៖ ១. ឯ.ឧ គៀត ច័ន្ទថារិទ្ធ អគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ជំនួស ឯ.ឧ សុខ ផល។ ២. ឯ.ឧ កង សុខន អគ្គស្នងការរងនគរបាលជាតិ ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជំនួស ឯ.ឧ ម៉ៅ ច័ន្ទតារា។ ៣. លោក សេង យូអ៊ាន់ អគ្គនាយករង ទៅជាអគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ជំនួស លោក ម៉ៅ ប៊ុនណារិទ្ធ។ នៅក្នុងសប្តាហ៍នេះដែរ នាយឧត្តមសេនីយ៍ ជូន សុវណ្ណ ក៏ដែលត្រូវបានដាក់ស្នើឱ្យចូល និវត្តន៍ រួមជាមួយនឹងនាយឧត្តមសេនីយ៍ទាំង៩រូប ផ្សេងទៀតផងដែរ៕