ភ្នំពេញ ៖ កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌទួលគោក បានចុះដកហូតសៀវភៅដែលគ្មានច្បាប់ អនុញ្ញាត ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ របស់លោក យ៉ែម បុញ្ញឫទ្ធិ អតីតតំណាងរាស្ដ្រ គណ បក្សសង្គ្រោះជាតិជាតិ ដែលបានបោះពុម្ពផ្សាយ និងដាក់លក់ចែកចាយនៅតាមតូបលក់សៀវភៅ។
សៀវភៅបោះពុម្ពខុសច្បាប់ គ្មានការចុះបញ្ជី នេះ មានចំណងជើងថា ចក្ខុវិស័យក្នុងការផ្សះ ផ្សាជាតិ និងការរៀបចំសង្គមជាតិ ដែលរៀបរៀងបោះពុម្ពដោយលោក យ៉ែម បុញ្ញឫទ្ធិ។
យោងតាមរបាយការណ៍របស់អាជ្ញាធរខណ្ឌទួលគោកបានឲ្យដឹងថា ប្រតិបត្តិការនេះធ្វើឡើង នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ ដឹកនាំដោយលោក ប៉ាង លីដា អភិបាលរងខណ្ឌទួលគោក ដែល សៀវភៅខុសច្បាប់ទាំងអស់នេះ មានដាក់លក់នៅតូបលក់កាសែត ជាប់របងវិទ្យាល័យសន្ធរម៉ុក ផ្លូវលេខ២៥៣ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។
គួរបញ្ជាក់ថា កម្លាំងសមត្ថកិច្ចដកហូតបានសៀវភៅចំនួន២១ក្បាល ពីម្ចាស់ តូបឈ្មោះ ជុំ សុផល្លារ អាយុ៦១ឆ្នាំ ដើម្បីយកទៅរក្សាទុកជាបណ្តោះអាសន្ន នៅមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈរាជធានីភ្នំពេញ៕