បង្ក្រាប​សង្វៀន​ជល់​មាន់ ចាប់​បានតែ​សម្ភារៈ និង​ម៉ូតូ​១២​គ្រឿង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 September, 2018 ក+ ក-

​ក្រចេះ​៖ នៅ​រសៀល​ថ្ងៃអាទិត្យ ទី​២ ខែកញ្ញា ឆ្នាំ​២០១៨ អភិបាលស្រុក​ព្រែក​ប្រសព្វ លោក សេក ប៊ុនហេង បាន​ដឹកនាំ​កម្លាំង​គណៈបញ្ជាការ​ឯកភាព​ស្រុក ចុះបង្ក្រាប​ទីតាំង​សង្វៀន​ជល់​មាន់ មួយកន្លែង​ឋិត​នៅ​ភូមិ​ដីដុះ​ក្រោម ឃុំ ស្រុក​ព្រែក​ប្រសព្វ ខេត្តក្រចេះ និង​ដកហូត​បាន​ដកហូត​បាន​ រួមមាន ៖
១-​ម៉ូតូ​១២​គ្រឿង​
២-​កៅអី​ជ័រ​មួយចំនួន​
៣-​ជ​ញ្ជើ​ង​០១ សំរាប់​ថ្លឹង​មាន់​
៤-​អង្រុត​ចំនួន​១២​សំរាប់​ក្រុងមាន់​
៥-​តុ​ចំនួន​០១
៦-​បង្គោល​ដែក​ចំនួន​១២៧​ចាន​អាប៉ោង​ចំនួន​01
៧-​ផ្ទិ​ល​គ្រប​អាប៉ោង​ចំនួន​មួយ និង​សម្ភារៈ​មួយចំនួន​ផ្សេងទៀត​សំរាប់​ប្រើប្រាស់​នៅក្នុង​សង្វៀនមាន់ ចំណែក​មនុស្ស​ចូលរួម​លេង​ជាច្រើន​នាក់​បាន​រត់​ព្រោងព្រាត​បាត់អស់​ខណៈ​សម​ត្ថ​កិច្ច​ទៅដល់ ដោយ​មិនបាន​ចាប់​ឃាត់ខ្លួន​ជន​ណា​បាន​ម្នាក់​ឡើយ​។ ឥ​វ៉ាន់​នៅក្នុង​សង្វៀនមាន់ ត​ករូវ​បាន​ប្រមូល ដុត​បំផ្លាញចោល​ទាំងស្រុង​នៅនឹងកន្លែង​៕