ព្រៃវែង ៖ ដោយសុឹម.សាន់ ផ្ទះឈើ2ខ្នង សង់នៅជិតគ្នាត្រូវអគ្គីភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ កាលពីវេលាម៉ោង 4 និង10នាទី ល្ងាចថ្ងៃទី3 ខែកញ្ញា ឆ្នាំ2018 នៅក្នុងភូមិធំ ឃុំថ្កូវ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង។ តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលបានឲ្យដឹងថា ផ្ទះដែលភ្លើងឆេះនេះទី1.មានទំហំ 8×8ម៉ែត្រសង់អំពីឈើប្រក់ហ្វីប្រូស៊ីម៉ង់ មានម្ចាស់ឈ្មោះ អាង សីហា ភេទប្រុស អាយុ34ឆ្នាំ ប្រពន្ធឈ្នោះ មៀច សាវ៉ន អាយុ 34ឆ្នាំ។ ផ្ទះទី2. នៅជិតគ្នាមានទំហំ 8×8ម៉ែត្រ សង់អំពីឈើប្រក់សហ្វីប្រូស៊ីម៉ង់ដូចគ្នា មានម្ចាស់ឈ្មោះ អ៊ូ សំអូន ភេទប្រុស អាយុ៥៧ឆ្នាំ ប្រពន្ធឈ្មោះ ខៀវ ណារ៉េត អាយុ៥៧ឆ្នាំ។
របាយការណ៍សមត្ថកិច្ចបានបញ្ជាក់បន្ថែមថាមុនពេលកើតហេតុម្ចាស់ផ្ទះទាំង2បាននាំគ្នាដោតព្រីតខ្សែភ្លើងចេញពីផ្ទះដើម្បីយកភ្លើងទៅផ្សារដែកធ្វើរោងបុណ្យនៅទួលកប់ខ្មោចចម្ងាយពីផ្ទះប្រហែល 200ម៉ែត្រ។ស្រាប់តែមួយសន្ទុះគេឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសន្ធៅឡើង ប្រជាពលរដ្ធក៍នាំគ្នាជួយដួសទឹកជះ និងរាយការណ៍ទៅប្រាប់សមត្ថកិច្ច។ក្រោយទទួលបានព័ត៌មានកម្លាំងសមត្ថកិច្ចមានប៉ូលិស ប៉េអឹម បានចេញឡានទឹក១គ្រឿទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់អស់ចំនួន7ឡាន តែដោយសារស្ថានភាពភ្លើងឆាបឆេះខ្លាំងពេកទើបមិនអាចគ្រប់គ្រងស្ថានការបាន បណ្តាលឲ្យឆេះផ្ទះទាំងពីរ ខ្នងអស់ទាំងស្រុង។ ទោះយ៉ាងណាករណីនេះ មិនបង្កឲ្យមានមនុស្សគ្រោះថ្នាក់ឡើយ!គឺគ្រាន់តែបាត់បង់ផ្ទះ 2ខ្នងនិងសម្ភារៈលុយកាក់បើគិតសរុបប្រាក់ទាំង2ម្ចាស់ អស់ប្រមាណជាង 75.000ដុល្លារ៕