ស្ថាបនិកមន្ទីរពេទ្យគន្ធបុប្ផា លោក Beat Richner ទទួលមរណភាព
ភ្នំពេញ ៖ ស្ថាបនិកមន្ទីរពេទ្យ គន្ធបុប្ផា លោកវេជ្ជបណ្ឌិត Beat Richner បានទទួលមរណភាពហើយនៅវេលាម៉ោង ២ ៖ ៤៥នាទី ព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ ក្នុងជន្មាយុ៧១ឆ្នាំ នៅប្រទេសស្វីស បន្ទាប់លោកបានធ្លាក់ខ្លួនឈឺរយៈពេលជាយូរមកហើយ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលលោក ម៉ម ប៊ុនហេង បានប្រាប់ នាព្រលប់ថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នេះថា លោករដ្ឋមន្ត្រីក្រសួងសុខាភិបាល សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុត ចំពោះការទទួលមរណភាពរបស់លោក វេជ្ជបណ្ឌិត Beat Richner៕