ប៉ោយប៉ែត ៖ យោងតាមការលើកលើងរបស់អតិថិជនមួយចំនួនដែលទិញបុរីk.t.H ហៅបុរីរស្មីដួងចន្ច័ បានបញ្ជាក់ថា ម្ចាស់បុរីខាងលើនោះមានឈ្មោះ អាំង កៀហេង អតីតចៅសង្កាត់ប៉ោយប៉ែត ដែលមានទីតាំងឋិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងតែធ្វើឲ្យបាត់បង់ជំនឿពីអតិថិជន ព្រោះថា ការសន្យារបស់ម្ចាស់បុរី ធ្វើឡើងដោយគ្មានការទំនុកចិត្ត ហើយគ្មានកំណត់ពេលវេលាច្បាស់លាស់ទៅលើអតិថិជនដែលកំពុងលង់ខ្លួនទិញបុរីខាងលើនេះ។
អតិថិជនដែលទិញបុរីបានបញ្ជាក់ថា: ម្ចាស់បុរីខាងលើកំពុងតែប្រើអំណាចរំលោភលើកិច្ចសន្យាព្រោះថា ការអ្វីមួយដើម្បីចង់ពិភាក្សា គឺម្ចាស់បុរីតែងតែយកពេលវេលាណាត់ជួបជាមួយពួកគាត់ជាមួយអ្នកទិញជាប់រវល់គ្មានពេលឡើយ។ទាំងនេះបញ្ជាក់ថាម្ចាស់បុរី K.T.H ហៅ ដួងចន្ទ័ កំពុងតែធ្វើឲ្យពួកគាត់បាត់បង់ជំនឿបណ្ដើរៗ ហើយបានគំរាមពួកគាត់ពេលហៅចូលជួបម្នាក់ម្ដងៗ(ដោយពោលពាក្យថា)សួម្បីតែអភិបាលក្រុងធ្វើអ្វីគាត់មិនបានផង ប្ដឹងឯណាក៏ប្ដឹងទៅ។ពួកគាត់បន្ថែមថា:ការសាងសង់ផ្ទះដែលពួកគាត់បង់ប្រាក់មុននោះមានការយឺតយ៉ាវធ្វើពួកគាត់ខាត់បង់ពេលវេលា រកចំណូលប្រចាំចៃថ្ងៃ មិនស្របទៅនិងកិច្ចសន្យា ម្យ៉ាងពួកគាត់សួមឲ្យម្ចាស់បុរីខាងលើបង្កើនការសាងសង់ឲ្យស្រប់ទៅ និងកិច្ចសន្យារយះពេល១ឆ្នាំ ប៉ុន្តែកិច្ចសន្យាទី១នេះឡើងដល់រយ:ពេល៣ឆ្នាំបែជាផ្ទះរបស់ពួកគាត់មិនទាន់ហើយ បែរទៅជាបង្ខំឲ្យពួកគាត់ទទួលយកកិច្ចសន្យាថ្មី លុបកិច្ចសន្យាទី១ចោល រួមទាំងគៀបសង្កត់ផ្លូវចិត្តចេះតែបង្កើតកិច្ចសន្យាតាមតែអំពើចិត្តមិនខ្វល់ពីទុក្ខលំបាករបស់អតិថិជនដែលខំចំណាយប្រសក់រាប់ម៉ឺនដុល្លាដើម្បីទិញវិឡារបស់ខ្លួន ហើយអតិថិជនមួយចំនួនត្រូវម្ចាស់បុរីដកហូតផ្ទះយកវិញខាត់បង់ប្រាក់រាប់ពាន់ដុល្លា នេះដោយសារតែគាត់មានការដាងសង់យីតអតិថិជនមិនបង់ប្រាក់ប្រចាំខែបែជាម្ចាស់មិនគោរពកិច្ចដន្យាដកហូតផ្ទះអតិថិជនទៅវិញ។
ពួកគាត់បញ្ជាក់នៅក្នុងកិច្ចសន្យាទី១ ចំណីដីមុខលំនៅដ្ខានគាត់នោះមិនបានឲ្យទិញទេ តែកិច្ចសន្យាទី២និងទី៣គីតម្រូវឲ្យពួកគាត់ទិញចុះណីផ្លូវ(ឌឿងហែមផ្ទះ)ទៅវិញ។ពួកគាត់សុំអោយអាជ្ញាធរក្រុងប៉ោយប៉ែតលោកអភិបាលក្រុងប៉ោយប៉ែតជួយរកដំណោះស្រាយជូនពួកគាត់ និងសុំឲ្យម្ចាស់បុរីគោរពកិច្ចសន្យារបស់ខ្លួន។
ជុំវិញករណីខាងលើនេះលោក អាំង កៀហេង តំណាងក្រុមហ៊ុនខាងលើ មិនអាចសុំការបកស្រាយបានឡើយព្រោះទូរស័ព្ទលោកមិនអាចទទួលការហៅចូលបាន៕