ខេត្តកំពង់ស្ពឺ ៖ បុរសជាឪពុកចុងចិត្តឃោឃៅគំរាមចាប់រំលោភកូនចុងច្រើនលើកច្រើនសារ ដោយទ្រាំនិងទង្វើររបស់ឪពុកចុងលែងបាន ក៏ដាច់ចិត្តប្រាប់បុរសម្នាក់ជាប្រជាការពារភូមិ បានប្តឹងបន្តអោយនគរបាលឃាត់ខ្លួនតែម្តងទៅ កាលឃាត់ខ្លួនបុរសជាឪពុកចុងនេះកាលពីវេលាម៉ោង០៤និង៤០នាទីរសៀលថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០១៨ នៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
បើតាមសម្តីរបស់មន្ត្រីនគរបាលស្រុកភ្នំស្រួច បាននិយាយអោយដឹងថា ការឃាត់ខ្លួនបុរសជាឪពុក ចាងលើគឺដោយសារនារីម្នាក់ឈ្មោះ អ ន អាយុ១៧ឆ្នាំ (ជាកូនស្រីចុង)ជាសិស្ស មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដោយទ្រាំនិងការគំរាមធ្វើបាបថែមទាំងចាប់រំលោភច្រើនលើកច្រើនសា មកហើយនោះ រូបនាងបានរត់ទៅប្រាប់បុរសម្នាក់មាន ឈ្មោះ អ៊ុ វ៉ុន អាយុ ៥៩ឆ្នាំ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច និង(ជាប្រជាការពារភូមិថែមទៀតផង)និយាយរៀបរាប់ពីដំណើររឿងពីដើមដល់ចប់ពីការគំរាមចាប់រំលោភពីសំណាក់ឪពុកចុងរបស់នាងដែល មានឈ្មោះ សុខ ធីម ភេទប្រុស អាយុ៤០ឆ្នាំមុខរបរមិនពិតប្រាកដ មានទីលំនៅភូមិរំដួលថ្មី ឃុំព្រៃរំដួល ស្រុកភ្នំស្រួច (ត្រូវជាឪពុកចុង) បានចាប់រំលោភសេពសន្ថវៈ មកលើរូបនាងជាច្រើនដងមកហើយ រាប់ឆ្នាំ។នគរបាលដដែលបានបន្តថា
ពេលបានស្តាប់ការរៀបរាប់របស់ក្មេងស្រីរងគ្រោះរួចរាល់ហើយ ឈ្មោះ អ៊ុ វ៉ុន ឮដូច្នេះក៏បានរាយការណ៌ជូនទៅសមត្ថកិច្ចឃុំ និងស្រុក ហើយនគរបាលក៏បានធ្វើការឃាត់ខ្លួនឪពុក ខាងលើ យកមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកធ្វើការសួរនាំសិន។
បច្ចុប្បន្នបុរសជាឪពុកចុងត្រូវបានកសាងសំណុំរឿងបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕