បង្គើតរោងចក្រថ្មីចំនួន៤ ប្រើទុនជាង២២លានដុល្លារ
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ បានផ្ដល់ជាផ្លូវការ នូវវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរចំពោះគម្រោងវិនិយោគចំនួន៤ មានដូចជា ៖
១- រោងចក្រកាត់ដេរសម្លៀកបំពាក់ មានទីតាំងវិនិយោគស្ថិតនៅឃុំបឹងត្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ទុនវិនិយោគប្រមាណ ៥,១៨លានដុល្លារ។
២-រោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅសង្កាត់ស្ទឹង មានជ័យ ខណ្ឌមានជ័យ ទុនវិនិយោគប្រមាណ ៣,៧៤លានដុល្លារ។
៣- រោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅឃុំត្បែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ទុនវិនិយោគប្រមាណ ៥,៥៨លានដុល្លារ។
៤- រោងចក្រផលិតស្បែកជើង ស្ថិតនៅឃុំផ្តៅជុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មានទុនវិនិយោគប្រមាណ ៧,៧៥លានដុល្លារ៕