​សម្តេច ហ៊ុន សែន នឹងចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ចពិភពលោកនៅ​វៀតណាម​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 September, 2018 ក+ ក-

ភ្នំពេញ ៖ ក្រោយ​បញ្ចប់​ដំណើ​ទស្សនកិច្ច​ក្នុង​ទិវា​ពិព័រណ៍​ចិន អាស៊ាន នៅ​ប្រទេស​ចិន សម្តេចនាយក​រដ្ឋមន្ត្រី​តេ​ជោ ហ៊ុន សែន នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​អញ្ជើញ​ចូលរួម​ក្នុង​វេទិកា​សេដ្ឋកិច្ច​ពិភព លោក​លើក​ទី​២៧ ស្តីពី​អាស៊ាន ពីថ្ងៃ​ទី​១២ ដល់​ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម តប​តាម​ការអញ្ជើញ​របស់លោក ង្វៀន សួន​ហ្វ៊ុ​ក នាយករដ្ឋមន្ត្រី​វៀតណាម​។ វេទិកា​នេះ ធ្វើឡើង​ក្រោម​ប្រធានបទ «​អាស៊ាន ៤.០. សហគ្រិនភាព និង​បដិវត្ត ឧស្សាហកម្ម លើក ទី​៤»​។​

​សម្តេច​តេ​ជោ ហ៊ុន សែន នឹង​អមដំណើរ​ដោយ​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប រួម​និង​សមាជិក​រាជ រដ្ឋាភិបាល​ដទៃទៀត ព្រមទាំង​ធុរជន​ពី​សភាពាណិជ្ជកម្ម​កម្ពុជា​ផងដែរ​៕