បក្សកុម្មុយនីសចិន ផ្តល់អង្ករមានតម្លៃ១លានដុល្លារដល់សម្តេច ហ៊ុនសែន
ភ្នំពេញ ៖ ក្នុងជំនួបសំដែងការគួរសមសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កម្ពុជា នៅទីក្រុងណាននីង ប្រទេសចិន លោក លូ ស៊ីនសឺ (Lu Xinshe) លេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន តំបន់ស្វយ័តជនជាតិជ័ងក្វាងស៊ី បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលបានអញ្ជើញចូលរួមពិព័រណ៌ចិន អាស៊ាន លើកទី១៥ នៅទីក្រុងណាននីង ដោយសូមចូលរួមផ្តល់ជូនអង្ករផ្កាម្លឹះដែលមានតម្លៃ ១ លានដុល្លារជូនដល់សម្តេច និងរាជរដ្ឋាភិបាលកម្ពុជា ។
ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន សូមទទួលដោយការរីករាយ ចំពោះការឧបត្ថម្ភអង្ករដែលមានតម្លៃ ១លានដុល្លាជូនដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ជាពិសេសចំពោះប្រជាជនដែលរងគ្រោះដោយទឹកជំនន់ ៕