លោក ស ថេត ចូលកាន់​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ជា​ផ្លូវការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2018 ក+ ក-


ភ្នំពេញ ៖ នៅ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ នា​វេលា​ម៉ោង ៣​រសៀល ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៨ នេះ បានរៀបចំ​ពិធី​ប្រគល់​តំណែង​លោក ស ថេត ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ក្រោម​អធិបតីភាព​លោក ចាន់ អ៊ា​ន រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ តំណាង​សម្តេច​ក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រី​ស្តីទី​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ស ថេត អគ្គ​ស្នងការរង​នគរបាលជាតិ​ជំនួយការ​ដឹកនាំ​នាយកដ្ឋាន​នគរបាល​ការពារ និង​អង្គភាព​តម្រួត​បទបញ្ជា ត្រូវ​ចូលកាន់​តំណែង​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ជំនួស​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ជួន សុវណ្ណ ជា​ផ្លូវការ​ចាប់ពីពេលនេះ​ទៅ ៕