ក្រសួងអប់រំ បង្កើតគណៈកម្មការពិនិត្យសន្លឹកឯកសារប្រឡងបាក់ឌុបឡើងវិញ
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅព្រឹកថ្ងៃទី១២ ខែសីហា នេះ បានប្រកាសព័ត៌មានថា ក្រសួងនឹងរៀបចំគណៈកម្មការមួយសម្រាប់ធ្វើកោសល្យវិច័យ ដើម្បីពិនិត្យ និងដោះស្រាយ ឆ្លើយ តបទៅនឹងការមិនពេញចិត្តចំពោះលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០១៨ ជូនដល់បេក្ខជន មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធ ប្រកបដោយវិជ្ជាជីវៈ និងស្មារតីទទួលខុសត្រូវ។
យោងតាមសេចក្តីប្រកាសព័ត៌មាននេះ គឺគណៈកម្មការកោសល្យវិច័យ នឹងចាប់ផ្តើមដំណើរ ការ ការងាររបស់ខ្លួនរយៈពេល១សប្តាហ៍ ដោយគិតចាប់ពីថ្ងៃទី១២ ខែសីហា នេះតទៅ ហើយលទ្ធ ផលយ៉ាងណានោះ ក្រសួងនឹងប្រកាសជូនដំណឹងជាបន្តបន្ទាប់ទៀត៕