តុលាការចាប់ផ្តើមស៊ើបសួរលោក កឹម សុខា ជាថ្មីក្នុងសំណុំរឿងក្បត់ជាតិ
ភ្នំពេញ ៖ សាលាឧទ្ធរណ៍នឹងបើកការពិភាក្សាដេញដោលជាថ្មីទៀត នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ខាងមុខនេះ ក្នុងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា ប្រធាននៃអតីតគណបក្សសង្គ្រោះជាតិ ។ នេះបើតាមលិខិតអញ្ជើញរបស់តុលាការ ផ្ញើទៅកាន់ក្រុមមេធាវីរបស់លោក កឹម សុខា កាលពីសប្ដាហ៍មុនដែលវិទ្យុវាយោទើបទទួលបាននៅថ្ងៃនេះ។
នេះជាការសាកសួដេញដោលជាថ្មី ក្រោយក្រោយលោក កឹម សុខា ត្រូវបានដោះលែងឲ្យនៅក្រៅឃុំជាបណ្ដោះអាសន្ន កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ដែលជាការដោះលែងក្រោមនីតិវិធីត្រួតពិនិត្យយ៉ាងតឹងរ៉ឹង ខណៈលោកកំពុងស្នាក់នៅក្នុងផ្ទះរបស់លោក នៅខណ្ឌទួលគោក៕