សម្តេចតេជោបញ្ជាឲ្យពិនិត្យចំពោះអ្នកដែលគ្មានរោងម៉ាស៊ីន តែសុំកូតានាំចេញអង្ករ
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានណែនាំឲ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម ពិនិត្យឲ្យបានហ្មត់ ចត់ឡើងវិញចំពោះក្រុមហ៊ុនខ្លះដែលគ្មានរោងម៉ាស៊ីនកិនស្រូវទេ ប៉ុន្តេសុំកូតានាំចេញអង្ករ ដែលនាំឲ្យប៉ះពាល់ដល់ក្រុមហ៊ុនដែលកំពុងវិនិយោគពិតប្រាកដ។ នេះបើតាមសេចក្ដីរាយការណ៍នៅលើទំព័រហ្វេសប៊ុករបស់សម្ដេច។
វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម បានឲ្យដឹងថា ការសុំនាំអង្ករទៅចិន កន្លងមក មាន ក្រុមហ៊ុនចំនួន២៤ប៉ុណ្ណោះ ដែលទទួលការអនុញ្ញាតក្នុងចំណោមក្រុមហ៊ុនដាក់ពាក្យរាប់រយ ហើយ ត្រូវបានវាយតម្លៃតឹងរ៉ឹងពីផ្នែកភូតគាមអនាម័យពីមន្ត្រីជំនាញរបស់ចិន។ ឯ.ឧ វេង សាខុន ថា ការ នាំចេញអង្កររបស់កម្ពុជាទៅចិនមួយចំនួន គឺមិនមែននាំចេញដោយក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវ ដោយផ្ទាល់នោះទេ៕