ក្រសួងបរិស្ថានព្រមាន​ចាត់ការ​ចំពោះ​ការទន្ទ្រាន​ដី​រដ្ឋ​ក្នុង​តំបន់ការពារធម្មជាតិ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2018 ក+ ក-

​ក្រសួងបរិស្ថាន នៅ​ថ្ងៃទី ១២ ខែកញ្ញា នេះ បានដាក់​ចេញ​នូវ​វិធានការ​ព្រមាន​អ្នក​ដែល​ធ្វើ​សកម្មភាព​ខុសច្បាប់​មានដូចជា ការ​ឈូសឆាយ កាប់ឆ្ការ ដុត រុករាន ទន្ទ្រាន​ដីព្រៃ ការសាងសង់​ខ្ទម​-​រោង ការដាំ​ដំណាំ និង​ការ​អាស្រ័យ​ផល លើដី​របស់​រដ្ឋ នៅក្នុង​តំបន់ការពារធម្មជាតិ ត្រូវតែ​បញ្ឈប់​ជាបន្ទាន់​។ ចំណែក អ្នក​ដែល​ទិញ​-​លក់​ដី​រដ្ឋ និង​ការបញ្ជាក់​ការទិញ​-​លក់​ដី​រដ្ឋ ដោយ​ខុស ច្បាប់ នៅក្នុង​តំបន់ការពារធម្មជាតិ ត្រូវតែ​បញ្ឈប់​សកម្មភាព​ជាបន្ទាន់​ដូចគ្នា​ដែរ​។​

​ក្រសួងបរិស្ថាន ក៏​ព្រមាន​ផងដែរ​ថា ក្នុងករណី​នៅតែ​ល្មើស​នឹង​សេចក្តីណែនាំ​នេះ ក្រសួងបរិស្ថាន ដែល​បាន​សហការ​ជាមួយ​ស្ថាប័ន​មាន​សមត្ថកិច្ច និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ពាក់ព័ន្ធ​រួច ហើយ​នោះ នឹង​ចាត់វិធានការ​យ៉ាង​ម៉ឹងម៉ាត់​ទៅតាម​ផ្លូវច្បាប់​៕