បេក្ខជនប្រមាណ៥០០នាក់ហើយ បានដាក់បណ្តឹងជំទាស់លទ្ធផលប្រឡងបាក់ឌុប
យ៉ាងហោចណាស់មានសិស្សដែលបានចូលប្រឡងបាក់ឌុបកាលពីថ្ងៃទី២០/២១ ខែសីហា ចំនួន ៥០០ នាក់ បានប្ដឹងក្នុងរយៈពេល២ថ្ងៃជាប់គ្នា ដើម្បីជំទាស់នឹងលទ្ធផលដែលក្រសួងអប់រំបានប្រកាសនៅក្នុងខែកញ្ញានេះ ខណៈសិស្សមួយចំនួនទៀតកំពុងបន្តដាក់ពាក្យបណ្ដឹងជាបន្តបន្ទាប់។ នេះបើយោងតាមការបញ្ជាក់របស់លោក ឌី ខាំបូលី អ្នកនាំពាក្យក្រសួងអប់រំ។
ការប្រមូលផ្តុំតវ៉ារបស់សិស្សទាំងនេះ បានកើតឡើងតាំងពីរសៀលថ្ងៃចន្ទ ទី១០ ខែកញ្ញាមកម្ល៉េះ។ ដើម្បីដោះស្រាយបញ្ហានេះ ក្រសួងអប់រំកំពុងបន្តទទួលបណ្តឹងតវ៉ារបស់សិស្ស និងបង្កើតគណៈកម្មការកោសល្យវិច័យមួយដឹកនាំដោយ ឯ.ឧ. ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ដើម្បី ឆ្លើយតបជូនបេក្ខជន និងសាធារណជនឲ្យបានដឹងអំពីអ្វីជាលទ្ធផលដែលគណៈកម្មការរកឃើញ»៕