សម្តេចតេជោ អញ្ជើញនិវត្តន៍មកដល់មាតុភូមិវិញហើយ
ភ្នំពេញ ៖ តាមការគ្រោងទុក សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញនិវត្តន៍មកដល់មាតុភូមិវិញនៅល្ងាចថ្ងៃទី ១៣ ខែកញ្ញា នេះ បន្ទាប់ពីបានអញ្ជើញទៅចូលរួមក្នុងពីធីតាំងពិព័រណ៌ចិន អាស៊ាន លើទី១៥ នៅទីក្រុងណាន់នីង ប្រទេសចិន និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកស្តីពីអាស៊ានលើកទី២៧ ដែលបានប្រារព្ធនៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ។
សូមរំលឹកថា នៅព្រឹកថ្ងៃទី១៣ កញ្ញា មុនពេលធ្វើមាតុនិវត្តន៍មកមាតុប្រទេសវិញ សម្តេចតេជោ ហ៊ុន សែន បានជួបទទួលអាហារការងារពេលព្រឹកជាមួយនាយករដ្ឋមន្ត្រីឡាវ និងនាយករដ្ឋ មន្ត្រី វៀតណាម និងបានជួបពិភាក្សាដោយឡែកជាមួយលោក សាស្ត្រាចារ្យ ក្លូស ស្វប់ ជាស្ថាបនិក និងជានាយកប្រតិបត្តិនៃវេទិកាសេដ្ឋកិច្ចពិភពលោក រួមនិងនាយករដ្ឋមន្ត្រីស្រីលង្កា ផងដែរ៕