​ថៃ នឹង​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​យ៉ាងយូរ​នៅ​ខែឧសភា ឆ្នាំ​២០១៩
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

ថៃ ៖ មហាក្សត្រ​ថៃ Maha Vajiralongkorn បាន​ឡាយព្រះហស្ត​លើ​ច្បាប់​សំខាន់ៗ​ចំនួន​ពីរ​ដែល​ចាំបាច់​សម្រាប់​ការបោះឆ្នោត ដែល​ធ្លាបបាន​ពន្យារពេល​ជា​ញឹកញាប់​។ ច្បាប់​ស្ដី​ការជ្រើសតាំង​តំណាងរាស្ត្រ និង​ការតែងតាំង​សមាជិក​ព្រឹទ្ធសភា ក៏ត្រូវ​បាន​ចុះ​ក្នុង​ព្រះរាជកិច្ច​នៅ​ថ្ងៃទី​១២ ខែ កញ្ញា នេះ រួចហើយ​ដែរ ដែល​នឹង​ចូល​ធរមាន​នៅ​រយៈពេល​៩០​ថ្ងៃ​បន្ទាប់ពី​ឡាយព្រះហស្ត គឺ​ក្នុង អំឡុង​ខែធ្នូ​ចុ​ឆ្នាំនេះ​។

​គួរ​ជម្រាប​ថា បើតាម​ច្បាប់​ថៃ ក្រោយ​ការដាក់​ឲ្យ​អនុវត្ត​ជា​ផ្លូវការ​រួច ការបោះឆ្នោត​ទូទៅ​មួយ ត្រូវ​រៀបចំ​ក្នុងអំឡុងពេល​១៥០​ថ្ងៃក្រោយ មានន័យថា គណៈកម្មការ​រៀបចំ​កា​របោះ​ឆ្នោត​របស់​ថៃ​មាន​ពេល​យ៉ាងយូរ​ត្រឹម​ខែឧសភា ឆ្នាំ​២០១៩៕