សប្បុរសជនរួមគ្នាសង់រូបសំណាក លោកវេជ្ជបណ្ឌិត រីចឈ្នឺរ អំពីស្ពាន់
ភ្នំពេញ ៖ ចម្លាក់រូបសំណាក លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ ស្ថាបនិកមូលនិធិមន្ទីរពេទ្យគន្ធបុប្ផា ដែលសង់ពីស្ពាន់ នឹងឆ្លាក់ហើយរួចរាល់នៅសប្តាហ៍ក្រោយ។ នេះបើតាមការបញ្ជាក់របស់ ឌីជេ អាចារ្យធំ។លោកបញ្ចាក់ថា លោកនិងមិត្តភ័ត្តិ រួមជាមួយវិចិត្រករសូនរូបម្នាក់ បានផ្តួចផ្តើមសង់រូបសំណាក នេះឡើង នៅក្រោយពេលឮដំណឹងមរណភាពរបស់លោក ប៉ុន្តែមិនទាន់ដឹងថា នឹងយកទៅតម្កល់ នៅទីណានៅឡើយទេ។
គួរជម្រាបថា លោកវេជ្ជបណ្ឌិត បេអាត រីចឈ្នឺរ ដែលត្រូវបានចាត់ទុកជាវីរបុរសរបស់កុមារខ្មែរ ដែលលោកបានរួមចំណែកសង្គ្រោះអាយុជីវិតកុមារខ្មែររាប់លាននាក់ តាមរយៈការរៃអង្គាសថវិកា ជួយដល់ដំណើរការមន្ទីរពេទ្យគន្ធបុប្ឆា ទាំងនៅភ្នំពេញ និងនៅសៀមរាប រយៈពេលជាង២០ឆ្នាំចុងក្រោយ នេះ៕