​តំបន់​ខ្លះ​ក្នុង​ទីក្រុង​ព្រះសីហនុ បាន​លិចលង់ ដោយសារ​ភ្លៀង​ធ្លាក់​ពី​ព្រឹក​ទល់​ល្ងាច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

​នៅ​រសៀល ថ្ងៃទី​១៣ ខែកញ្ញា ឆ្នាំ​២០១៨ នេះ តំបន់​មួយចំនួន​ក្នុង​ក្រុងព្រះសីហនុ បាន​ជន់​លិច​ដោយសារ​ទឹកភ្លៀង​បាន​ធ្លាក់​ជា​បន្តបន្ទាប់​នៅ​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ ចាប់តាំងពី​ព្រឹក​មក ម្លេះ​។​

​រដ្ឋបាល​ក្រុងព្រះសីហនុ បាន​ជូន​ដំ​ណឺង ដល់​ប្រជាពលរដ្ឋ ជាពិសេស​ភ្ញៀវទេសចរ​ដែលមាន​បំណង​ចូលទៅ​កម្សាន្ត​ខេត្ត​ព្រះសីហនុ នៅ​ចុង​សប្តាហ៍​នេះ ថា ខេត្ត​ព្រះសីហនុ នឹងមាន​ភ្លៀង ធ្លាក់​ជា​បន្តទៀត ដែល​រហូតមកដល់រ​សៀ​ល​ថ្ងៃទី​១៣ ខែកញ្ញា នេះ មិនទាន់​រាំងភ្លៀង​នៅឡើយ ទេ ។ ទន្ទឹមនេះ ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទាំងអស់​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​ផងដែរ​៕