កម្ពុជា ឡាវ ឯកភាពដាក់តំបន់អូរតាង៉ូវ ជាតំបន់ ស និងល្បាតរួមគ្នា
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងលោក ថោងលួន ស៊ីសូលីត នាយករដ្ឋ មន្ត្រី ឡាវ បានជួបពិភាក្សាគ្នាកាលពីព្រឹកថ្ងៃទី១៣ ខែកញ្ញា នៅទីក្រុងហាណូយប្រទេសវៀតណាមប្រមាណជា ៣០នាទី ពាក់ព័ន្ធបញ្ហាព្រំដែននៅតំបន់អូរតាង៉ាវ ខេត្តស្ទឹងត្រែង ដែលធ្លាប់មានទំនាស់ជាមួយគ្នា កាល ពីពេលកន្លងទៅ ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និង ឡាវ បានឯកភាពគ្នាដាក់តំបន់អូរតាង៉ាវ ជាតំបន់ព្រំដែនដែលមិនទាន់ដោះស្រាយដាច់ស្រេចនៃព្រំដែនរវាងប្រទេសទាំងពីរ។ ប្រមុខនៃប្រទេសទាំងពីបាន ដាក់ចេញនូវលក្ខខណ្ឌរួមគ្នា ៣ ចំណុច ដោយរក្សាតំបន់នេះជាតំបន់ គ្មានកងទ័ព តំបន់គ្មានប្រជា ជនរស់នៅ និងធ្វើអាជីវកម្ម និងបង្កើតឲ្យមានការល្បាតរួមគ្នារវាងកងទ័ពកម្ពុជា និងកងទ័ពឡាវ នៅតំបន់នោះ៕