ក្រសួងអបរំប្រកាសលទ្ធផលបាក់ឌុប ក្រោយរកឃើញនិទ្ទេសA កើនដល់៤០៨នាក់
គណៈគម្មការកោលវិសល្បវិច័យ បានរកឃើញថា ដំណើការបូកស្រង់ពិន្ទុតាមប្រព័ន្ធកុំព្យូទ័រ មានបញ្ហាបច្ចេកទេស បានប៉ះពាល់ដល់ពិន្ទុវិញ្ញាសាគណិតវិទ្យារបស់ថ្នាក់វិទ្យាសាស្ត្រ ក្នុងមណ្ឌលមួយចំនួន ដោយសារកម្មវិធីកុំព្យូទ័រ មិនបានបូកស្រង់ពិន្ទុមុខវិជ្ជាគណិតវិទ្យារបស់បេក្ខជនចំនួន ៧៤០ បន្ទប់។
បន្ទាប់ពីដោះស្រាយបញ្ហាបច្ចេកទេសរួច លទ្ធផលនៃការប្រឡង មានដូចជា បេក្ខ ជនជាប់និទ្ទេស A មានចំនួន ៤០៨នាក់ និទ្ទេស B ចំនួន២.២២២នាក់ និទ្ទេស C ចំនួន ៦.០៥១នាក់ និទ្ទេស D ចំនួន ១៥.១៨០នាក់ និងនិទ្ទេសE ចំនួន ៥២.១៨៣នាក់។
ក្រសួងអប់រំ នឹងចេញលទ្ធផលប្រឡងថ្មី សម្រាប់ថ្នាក់វិទ្យាសាស្ត្រ នៅថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៨ លើទំព័រហ្វេសប៊ុកនៃក្រសួង និងនៅថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៨ នៅតាមមន្ទីរអប់រំយុវជននិងកីឡា៕