ភ្នំពេញ ៖ គណៈកម្មការប្រឹក្សាការងារ នឹងបើកកិច្ចប្រជុំពិភាក្សាចរចាប្រាក់ឈ្នួលគោលរបស់កម្មករ ជាលើកទី២ នៅថ្ងៃទី១៤ ខែកញ្ញា បន្ទាប់ពីការចរចាលើកទី១ មិនទាន់ទទួលបានផ្លែផ្កាជាវិជ្ជមាន។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរលោក អាត់ ធន តំណាងឲ្យភាគីនិយោ ជិត បានកំណត់ប្រាក់ខែគោលកម្មករជាង២០០ដុល្លារ នៅឆ្នាំ២០១៩ សម្រាប់ដាក់លើតុពិភាក្សា លើកទី២ នៅថ្ងៃទី១៤ កញ្ញានេះ។
សូមេជម្រាបថា រហូតមកដល់ពេលនេះ ភាគីនិយោជកមិនបានបង្ហាញតួលេខអ្វីទេ ផ្ទុយទៅ វិញ ភាគីនិយោជក សុំពេលពិភាក្សាផ្ទៃក្នុងសិន។ ចំណែកភាគីខាងរាជរដ្ឋាភិបាល បានបង្ហាញតួ លេខក្នុងកិច្ចប្រជុំត្រីភាគីលើកទី១ ដោយកំណត់ប្រាក់ឈ្មួលកម្មករអតិប្បរមាត្រឹម១៧៧,៥៧ដុល្លារ
ដែលសង្ឃឹមថា អាចនឹងទទួលបានលទ្ធផលជាវិជ្ជមានដូចឆ្នាំ២០១៨ កន្លងមកដែរ៕