ព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ នឹងប្រារព្ធពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះ ខែ អកអំបុក នឹងត្រូវរៀបចំឡើងនៅថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០១៨ នៅតាមដងទន្លេ សាប មុខព្រះបរមរាជវាំង។
ក្នុងលិខិតរបស់ខ្លួនរដ្ឋបាលរាជធានីភ្នំពេញ បានណែនាំទៅអង្គភាពជុំវិញរដ្ឋ បាលរាជធានី ត្រូវរក្សាការពារសន្តិសុខ ត្រូវតុបតែងលម្អទង់ជាតិ ទង់សាសនាទង់ក្អែប បដាពាក្យស្លោក និង បំភ្លឺ ភ្លើងពណ៌ តាមមន្ទីរ អង្គភាព សាលារៀន រោងចក្រ សហ គ្រាស និងលំនៅដ្ឋានផងដែរ។
សូមជម្រាបថា កន្លងមក អាជ្ញាធរធ្លាប់បានពន្យល់ទៅនឹងការរិះគន់នានា ថា បុណ្យអុំទូកឆ្នាំ នេះ អាចត្រូវផ្អាក បើសិនជាកម្ពស់ទឹកនៅតែខ្ពស់ហួសកម្រិត ដែលអាចបង្កជាគ្រោះថ្នាក់ជាយថា ហេតុ៕