ភ្នំពេញ ៖ ព្រះរាជពិធីបុណ្យ ខួបលើក ទី១៤ នៃការគ្រងព្រះបរមរាជសម្បត្តិរបស់ព្រះ ករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នឹងរៀបចំនៅថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៨ ខាងមុខ។
តាមសេចក្តីណែនាំចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៨ បានណែនាំគ្រប់រដ្ឋបាលខណ្ឌ មន្ទីរ-អង្គ ភាព ជំនាញជុំវិញរដ្ឋបាលរាជធានីភ្នំពេញ ត្រូវដាក់តាំងព្រះបរមឆាយាល័ក្ខណ៍ ព្រះករុណាអង្គម្ចាស់ ជីវិតតម្កល់លើត្បូង ដោយមានការតុបតែងរចនាភ្លើងពណ៌ ចងទង់ជាតិ ទង់សាសនា ទង់ព្រះមហា ក្សត្រ បដា ពាក្យស្លោក មានសារលិខិតថ្វាយព្រះពរ និងណែនាំម្ចាស់ក្រុមហ៊ុន រោងចក្រ សហ គ្រាស និង ប្រជារាស្ត្រឲ្យចង់ទង់ជាតិបានគ្រប់គេហដ្ឋាន។
ជាមួយគ្នានេះ គ្រប់រដ្ឋបាលសាលាខណ្ឌ ត្រូវរៀបចំកម្មវិធីចុះសួរសុខទុក្ខ អ្នកជម្ងឺនៅតាម មន្ទីរពេទ្យ មណ្ឌលកុមារ កំព្រា ជនពិការ ចាស់ជរា និងប្រជាពលរដ្ឋក្រីក្រ នៅតាមសហគមន៍ក្នុង មូលដ្ឋានរបស់ខ្លួន៕