រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​កំពុង​រៀបចំ​សាងសង់​បង្គន់​សាធារណៈ​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

​ដើម្បី​បង្កលក្ខណៈ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​មក​លំហែ​កំសាន្ត​នៅ សួនច្បារ​ព្រះ​នាង ប្រាជ្ញា​បារមី និង​តំបន់​សួនច្បារ​ច្រាំងទន្លេ ជ្រោយចង្វារ រដ្ឋបាល រាជធានី​ភ្នំពេញ បាន និង​កំពុង​រៀបចំ​សាងសង់​បង្គន់​សាធារណៈ​ថ្មី ដែលមាន​បន្ទប់ ទឹក បុរស​ចំនួន ១០​បន្ទប់ បន្ទប់ទឹក​ស្ត្រី​ចំនួន ១០​បន្ទប់ បន្ទប់​ជនពិការ​ចំនួន ១​បន្ទប់ និង​កន្ថោរ​នោម​បុរស​ចំនួន ១៤​កំ​ប្លេ​រ បំពាក់​ដោយ​គ្រឿង​សម្ភារៈ​បរិក្ខារ​ទំនើប​៕