​ពិធី​គោរព​ព្រះ​វិញ្ញាណក្ខន្ធ​ព្រះ​បរម​រតន​កោដ្ឋ​គម្រប់​ខួប​៦​ឆ្នាំ នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃទី​១៥ ខែតុលា
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

រដ្ឋបាល​រាជធានី​ភ្នំពេញ បានចេញ​សេចក្ដីណែនាំ ស្ដីពី​ការចាត់តាំង​រៀបចំ​ពិធី​គោរព​ព្រះ វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក រាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» គម្រប់​ខួប​៦​ឆ្នាំ នៅ​ថ្ងៃ​ចន្ទ ៦​កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស ២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៥ ខែតុលា ឆ្នាំ​២០១៨»​។​

​សេចក្តីណែនាំ​របស់​រដ្ឋ​បាល​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ឲ្យ​រៀបចំ នូវ​ពាក្យស្លោក សម្រាប់ ប្រើ​ក្នុង​ពិធី​គោរព​ព្រះ​វិ​ញ្ញា​ក្ខ​ន្ធ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​ន​រោ​ត្ដម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ «​ព្រះ​បរម​រតន​កោដ្ឋ​» គម្រប់​ខួប​៦​ឆ្នាំ ផងដែរ​។​

​ក្នុង​សេចក្តីណែនាំ​នេះ ក៏បាន​តម្រូវ​ឲ្យ​គ្រប់​រដ្ឋបាល​ខណ្ឌ​ទាំង​១២ មន្ទីរ​-​អង្គភាព​ជំនាញ​ពាក់ ព័ន្ធ​ជុំវិញ រដ្ឋបាល​រាជធានី​ភ្នំពេញ អង្គភាព​ឯកជន និង​គ្រប់​មូលដ្ឋាន​ទូទាំង​រាជធានី​ភ្នំពេញ ត្រូវ​ចាត់ ចែង​ផ្សព្វផ្សាយ អនុវត្ដ​ឲ្យ​មាន​ប្រសិទ្ធភាព និង​ប្រកបដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ទៅតាម​សេច ក្តី ណែនាំ​នេះ​៕