​ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ប្តឹង​លោក​សួន សេរី​រដ្ឋា ពីបទ​បរិហាកេរ្តិ៍​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 September, 2018 ក+ ក-

លោក សួង សុ​ភ័​ណ្ឌ ប្រធាន​គណបក្ស​អំណាច​ខ្មែរ នៅ​ថ្ងៃទី​១៣ កញ្ញា នេះ បានដាក់​ពាក្យ​ប្តឹង​លោក សួន សេរី​រដ្ឋា អតីត​ប្រធាន​គណបក្ស​អំណាច​ខ្មែរ ទៅ​តុលាការ​ក្រុងភ្នំពេញ រួចហើយ ពីបទ​រិ​ហា​កេរ្តិ៍​ជា​សាធារណៈ​។​

តាមរយៈ​ពាក្យបណ្តឹង បាន​ឲ្យ​ដឹងថា ការប្តឹង​នេះ​ធ្វើឡើង​បន្ទាប់ពី លោក សួន សេរី​រដ្ឋា បាន​ចោទប្រកាន់ថា លោក សួង សុ​ភ័​ណ្ឌ ជា​អ្នក​ក្លែងបន្លំ​លិខិត​លាលែង ពី​ប្រធាន​គណបក្ស​របស់ខ្លួន (​សួន សេរី​រដ្ឋា​) ដែល​បាន​ធ្វើឡើង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ថ្ងៃ​ព្រហស្បតិ៍ កន្លងមក នេះ​៕