ភ្នំពេញ ៖ ក្រោយពីមានព័ត៌មានជាច្រើននិយាយអំពីការចាក់ដីលុបឆ្នេរព្រែកត្រែង សម្ដេចនាយករដ្ឋ មន្ត្រីតែចចជោ ហ៊ុន សែន បានបញ្ជូនលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងដែនដី និងជាប្រធាន គណៈ កម្មការគ្រប់គ្រងឆ្នេរ ឲ្យចុះទៅពិនិត្យសកម្មភាពនេះ។ នេះបើតាមសេចក្ដីប្រកាសរបស់ក្រសួងដែន ដី ដែលចេញផ្សាយនៅថ្ងៃទី១៨ ខែកញ្ញា។
ចំណែក ឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា នៅរសៀលថ្ងៃទី១៨កញ្ញា នេះ បានចុះទៅពិនិត្យ មើលសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រចំណុចឆ្នេរព្រែកត្រែង ស្ថិតនៅភូមិ៤ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ដើម្បីឲ្យកាយយកដីដែលបានចាក់បំពេញចេញវិញ និងរក្សាឆ្នេរធម្មជាតិដូចដើម។
សេចក្ដីប្រកាសនេះ ក៏បានអំពាវនាវដល់ម្ចាស់ដីនៅតាមបណ្ដោយឆ្នេរសមុទ្រ ឲ្យចៀសវាង និងសកម្មភាពចាក់ដីរំលោភចូលឆ្នេរសមុទ្រតទៅទៀត៕