តុលាការបើកជម្រះរឿងសូកប៉ាន់សាក្សីរបស់អតីតមន្ត្រីអាដហុក និង គ.ជ.ប ៥នាក់
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ បានបើកសវនាការលើសំណុំរឿងអតីតមន្ត្រីសមាគមអាដហុកចំនួន ៤នាក់ និងអតីតអគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ម្នាក់ ក្នុងបទចោទពី ការសូកប៉ាន់ និងសមគំនិតសូកប៉ាន់សាក្សី តាមបណ្តឹងរបស់កញ្ញា ខុម ចាន់ដារ៉ាទី (ហៅស្រីមុំ) ស្ត្រីកំណាន់ លោក កឹម សុខា។
អតីតមន្ត្រីទាំង៥រូបនេះ ក្នុងសំណុំរឿងសូកប៉ាន់នេះ រួមមាន ៖ លោក នី ចរិយ៉ា អតីតអគ្គ លេខាធិការរង គ.ជ.ប និងមន្ត្រី គ ជ ប ចំនួន ៤នាក់ទៀត គឺលោក ណៃ វ៉ង់ដា , លោក នី សុខា ,លោក យី សុខសាន្ត និងអ្នកស្រី លឹម មុន្នី៕