ភ្នំពេញ៖ ផ្ទុះសារជាថ្មីជុំវិញនឹងរឿងដែលបងប្អូនប្រជាពលរដ្ឋនៅក្នុងសង្កាត់សាកសំពៅ ខណ្ឌដង្កោ តវ៉ាអោយព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ដែលលួចលាក់មានស្នេហាជាមួយស្រីម្នាក់រហូតមានកូនស្រីអាយុ២ឆ្នាំថែមទៀតផង ត្រូវតែផ្សិកនឹងបណ្តេញចេញពីវត្ត ។
បើតាមការលើកឡើងរបស់បងប្អូនប្រជាពលរដ្ឋបានអោយដឹងថា ព្រះចៅអធិការវត្តមាជ សុវណ្ណ បានមានស្នេហាជាមួយនារីម្នាក់អស់រយះពេលច្រើនឆ្នាំមកហើយ ដោយរឿងនេះពុទ្ធបរិស័ទជាច្រើនបានដឹងនឹងបានស្នើសុំអោយមានការចាប់ផ្សិកសង្ឃអង្គនេះរហូតឈានដល់ការតវ៉ាផ្អើលដល់សមត្ថកិច្ចពីរទៅបីដងមកហើយ ប៉ុន្តែដោយគ្មានភ័សតាងត្រឹមត្រូវ សមត្ថកិច្ចជាពិសេសខាងធម្មការខណ្ឌដង្កោមិនសម្រេចផ្សឹកព្រះចៅអធិការវត្តកំពង់ក្តុល មាជ សុវណ្ណ ឡើយ ដោយតបទៅពុទ្ធបរិស័ទថា ត្រូវតាមដាននឹងចាប់ភ័ស្តតាងជាក់ស្តែងអោយបានសិន ។
ប្រជាពលរដ្ឋបន្តថារហូតមកដល់យប់ថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៨ ប្រជាពលរដ្ឋបានដាក់គ្នាតាមដានតាំងពីម៉ោង៧ព្រលប់រហូតដល់ម៉ោង៣ទៀបភ្លឺថ្ងៃទី ១៨ ខែកញ្ញ ក៏ឃើញព្រះសង្ឃ អង្គនេះជិះម៉ូតូឌុបគ្នាជាមួយស្រីកំណាន់ចិត្តចេញ ពីផ្ទះឆ្ពោះមកកាន់វត្តកំពង់ក្តុលវិញ ស្របពេលនោះប្រជាពលរដ្ឋបាននាំគ្នាចាប់ព្រះសង្ឃ មាជ សុវណ្ឌ នឹងស្រីកំណាន់ចិត្តប្រគល់អោយសមត្ថកិច្ចខណ្ឌដង្កោ ដើម្បីបន្តនីតិវិធី ។
សមត្ថកិច្ចបានអោយដឹងថាក្រោយពីប្រជាពលរដ្ឋតាមទាន់នឹងមានភ័ស្តតាងជាក់ស្តែងចំពោះទង្វើប្រាស់ចាកពីធម៌ព្រះពុទ្ធរបស់ព្រះតេគុន មាជ សុវណ្ណ សមត្ថកិច្ចសម្រេចឃាត់ប្រគល់អោយអនុគុណនឹងមន្ត្រីធម្មការខណ្ឌដង្កោ បន្តននីតិវិធីទៅតាមច្បាប់វិន័យរបស់ព្រះពុទ្ធសាសនា ។
សមត្ថកិច្ចបន្តជុំវិញនឹងរឿងរ៉ាវខាងលើនេះព្រះអធិការវត្តកំពងក្តុល មាជ សុវណ្ណ បានមានសង្ឃដីកាសារភាពថា ព្រះអង្គពិតជាបានប្រព្រឹត្តនៅទង្វើបែបនេះមែនហើយព្រះអង្គក៏សុំទោសដល់ពុទ្ធបរិស័ទទាំងអស់ ដោយព្រះអង្គសម្រេចសឹកលាចាកសិក្ខា បទពីព្រះពុទ្ធសាសនាទៅរស់នៅធម្មតាដូចពលរដ្ឋទូរទៅ ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការខណ្ឌដង្កោបានបញ្ជាក់ថាទោះបីយ៉ាងណាក៏ដោយសមត្ថកិច្ចនៅតែសម្រេចឃាត់ខ្លួនបុគ្គល មាជ សុវណ្ណ នេះមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការផ្តន្ទាទោសតាមនីតិវិធីច្បាប់ ក្រោយពីពិនិត្យឃើញថាបុគ្គលនេះពាក់ព័ន្ធនឹងបទល្មើសប្រើប្រាស់ថ្នាំញៀន៕