​ចាប់​សង្ឃ​ក្លែងក្លាយ​៥​អង្គ​ឲ្យ​អាជ្ញាធរ​ចាត់ការ​តាមច្បាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2018 ក+ ក-

​ភ្នំពេញ ៖ មន្ត្រី​សាលា​គណៈ​រាជធានី​ភ្នំពេញ​បាន​ឃាត់ខ្លួន​ព្រះសង្ឃ​ក្លែងក្លាយ​ចំនួន​៥​អង្គ និង​បាន​ពាក់ព័ន្ធ​សេព​នឹង​សារធាតុ​ញៀន ដែល​ធ្វើអោយ​ខូច​ឈ្មោះ​ព្រះសង្ឃ សាសនា​។

​ការឃាត់ខ្លួន​សង្ឃ​ក្លែងក្លាយ​នេះ ទី​អគោចរ​នានា​នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​១៧ ខែកញ្ញា ឆ្នាំ​៣០១៨ ខណៈពេលដែល​មន្ត្រី​សង្ឃ​សាលា​គណៈ​រាជធានី​ភ្នំពេញ បាន​ចុះ​រដ្ឋបាល​នៅតាម​ផ្សារ​នានា នៅ​រាជធានី​ភ្នំពេញ​។ ដែលជា​លទ្ធផល ព្រះ​សាលា​រាជធានី​ភ្នំពេញ ក៏បាន​ចាប់បាន​ព្រះសង្ឃ​ក្លែងក្លាយ​ចំនួន ០៥​អង្គ ដែលមាន​មួយចំនួន​មាន​សេព​នៅ​សារធាតុ​គ្រឿងញៀន ហើយ​នៅ​ព្រឹក​ថ្ងៃទី​១៨​ខែកញ្ញា​ឆ្នាំ​២០១៨ ក៏បាន​ប្រគល់​ទៅ​អាជ្ញាធរ​ខណ្ឌដូនពេញ ចាត់ការ​ទៅតាម​និតិ​វិធី​។​

​សង្ឃ​ក្លែងក្លាយ​ចំនួន​០៥​អង្គ​ខាងលើ​ត្រូវបាន​អាជ្ញាធរ​បង្ហើប​អោយដឹងថា​ទី​១​មានឈ្មោះ រដ្ឋ ឈុន អាយុ​២០​ឆ្នាំ ទី​២​ឈ្មោះ ហឿង ហន អាយុ​២២​ឆ្នាំ ទី​៣​ឈ្មោះ វណ្ណ វាសនា អាយុ​២៨​ឆ្នាំ ទី​៤​ឈ្មោះ ផាត តុលា អាយុ​២០​ឆ្នាំ ទី​៥​ឈ្មោះ គីម លី​ម៉ន អាយុ​១៨​ឆ្នាំ​។​

​បច្ចុប្បន្ន​ព្រះសង្ឃ​ទាំង​៥​អង្គ​នេះ​ត្រូវបាន សាលា​គណៈ​រាជធានី​ភ្នំពេញ​ចាប់​ផ្សឹក ហើយ​ប្រគល់​ទៅអោយ​មាន​សមត្ថកិច្ច​ជួយ​ចាត់ចែង​តាម​និតិ​វិធី​ច្បាប់​ជា​ធរមាន​៕