ម្សិលមិញ រកឃើញរថយន្តល្មើសច្បាប់ទូទាំងប្រទេសចំនួន១.០៦៥គ្រឿង
ភ្នំពេញ ៖ យោងតាមរបាយការណ៍ផ្លូវការ របស់នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់ សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យដឹងថា យុទ្ធនាការរឹតបន្ដឹងច្បាប់ចរាចរណ៍ទូទាំង ប្រទេស សម្រាប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៨ នេះ កម្លាំងនគរបាលចរាចរណ៍ បានត្រួតពិនិត្យ យានយន្ដចំនួន ៤.៧៥៧គ្រឿង រកឃើញល្មើសច្បាប់១.០៦៥គ្រឿង ក្នុងនោះ ម៉ូតូ៧៥% អប់រំ ៤១៦គ្រឿង និងផាកពិន័យ ៦៤៩គ្រឿង។
សម្រាប់លទ្ធផល នៃការត្រួតពិនិត្យរយៈពេល១៨ថ្ងៃ ចាប់ពីថ្ងៃទី០១ដល់ថ្ងៃទី១៨ ខែកញ្ញា នេះ នគរបាលបានត្រួតពិនិត្យយានយន្តចំនួន ៥១.៥៨៧គ្រឿង រកឃើញយានយន្តល្មើស ១០.៥៣៣គ្រឿង ក្នុងនោះ ម៉ូតូ៧៤% ធ្វើការអប់រំ៤.១០៣គញរឿង និងផាកពិន័យ ៦.៤៣០ គ្រឿង៕