រដ្ឋសភា​បោះឆ្នោត​ជ្រើសរើស​សមាជិក​ថ្មី​មួយចំនួន​ក្នុងគណៈ​កម្មករ​ជំនាញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 September, 2018 ក+ ក-

​ភ្នំពេញ ៖ រដ្ឋសភា​បាន​បើក​កិច្ចប្រជុំពេញអង្គ​នៅ​ព្រឹក​ថ្ងៃទី​១៩ ខែកញ្ញា ឆ្នាំ​២០១៨ ដោយបាន​ប្រកាស សុពលភាព​ជូន​តំណាងរាស្ត្រ​ថ្មី​ទាំង​៣៨​នាក់ ក្នុងចំណោម​១២៥​នាក់ ជា​ផ្លូវការ​រួចហើយ​។​រដ្ឋសភា នឹង​បន្ត​កិច្ច​ប្រេ​ជុំ​នៅថ្ងៃនេះ ដើម្បី​ជ្រើសរើស​សមាជិក​ថ្មី នៃ​គណៈកម្មការ​ជំនាញ​ទាំង​១០​។​

​ឯ​.​ឧ​. ឡេង ប៉េងឡុង អគ្គលេខាធិការ និង​ជា​អ្នកនាំពាក្យ​រដ្ឋសភា បាន​បញ្ជាក់ថា ចំពោះ​ប្រធាន​និង​អនុប្រធាន​គណៈកម្មការ​ជំនាញ មិន​ត្រូវបាន​បោះឆ្នោត ឬ​ផ្លាស់ប្តូរ​នោះទេ ព្រោះ​តំណាង រាស្ដ្រ ដែល​បាន​លាលែង មិនមែនជា​ប្រធាន និង​អនុប្រធាន​គណៈកម្មការ​ជំនាញ​នោះទេ​។

​ក្នុងចំណោម​តំណាងរាស្ត្រ​ទាំង​៣៨​នាក់ ដែល​បាន​លាលែង​តាម​ការស្នើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន មាន​អ្នកខ្លះ​ជា​សមាជិក​ក្នុង​គណៈកម្មការ​ជំនាញ​ទាំង​១០ នៃ​រដ្ឋសភា​។ ហេតុដូច្នេះ រដ្ឋ សភា ត្រូវ​បោះឆ្នោត​ម្តងទៀត តាមរយៈ​កិច្ចប្រជុំពេញអង្គ​នៅ​ព្រឹក​ថ្ងៃទី​២០ ខែកញ្ញា ឆ្នាំ​២០១៨ នេះ ដើម្បី​ជ្រើសរើស​សមាជិក​ថ្មី​មួយចំនួន​នៃ​គណៈកម្មការ​ជំនាញ​ទាំងនេះ​៕