លោក លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានថ្លែងថា អាជ្ញាធរមីន ត្រូវការកម្លាំងប្រមាណ ២ពាន់នាក់ បន្ថែមទៀត លើកម្លាំងដែលមានស្រាប់ជាង ៤ពាន់នាក់។ ការរើសបន្ថែមនេះ ដើម្បី អនុវត្តន៍តាមផែនការរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានសម្រេចថា ឆ្នាំ២០២៥ ជាឆ្នាំដែលលើទឹកដីកម្ពុជា គ្មានមីនប្រឆាំងមនុស្សលោក។លោក លី ធុជ បញ្ជាក់ថា កម្លាំងជាង ៤ពាន់នាបច្ចុប្បន្ន នេះ កំពុងតែខិតខំប្រឹងប្រែងធ្វើការយ៉ាងសកម្ម ដែលការងារទាំងអស់ គឺពោរពេញដោយហានិភ័យខ្ពស់ ហើយមួយចំនួនទៀត ត្រូវបានចូលនិវត្តន៍។
សូមបញ្ជាក់ថា គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០១៧ ប្រតិបត្តិការបោសសម្អាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ សម្រេចរំដោះផ្ទៃដីបាន ១.៦៨០គីឡូម៉ែត្រការ៉េ ខណៈដែលផ្ទៃដីដែលសង្ស័យថា មានគ្រាប់មីន និងកាកសំណល់ជាតិផ្ទុះសល់ពីសម័យសង្គ្រាមប្រមាណ១.៩៧០គីឡូម៉ែត្រការ៉េទៀត៕