របាយការណ៍របស់ស្ថានទូតថៃប្រចាំកម្ពុជា ឲ្យដឹងថា ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ រយៈពេល ៧ខែដើមឆ្នាំនេះ បានឡើងដល់ជាង ៤ពាន់ ៦រយលានដុល្លារ កើនលើសឆ្នាំមុន ៣៤,៤៦% តែ ការនាំចេញដោយឡែករបស់កម្ពុជាទៅថៃ បានធ្លាក់ចុះប្រមាណ១,២០% ស្នើនឹងជាង ៥០៥,៩៧លានដុល្លារ ប៉ុណ្ណោះបើធៀបនឹងឆ្នាំមុន ។ ចំណែក ការនាំចេញរបស់ថៃ ចូលមកកម្ពុជាប្រមាណ ៤.១០៧,២៥ លានដុល្លារ កើនឡើង៤០,៦៤% បើធៀបរយៈពេលដូចគ្នាឆ្នាំ២០១៧។
សូមបញ្ជាក់ថា កម្ពុជា-ថៃ គឺជាប្រទេសភូមិផងរបងតែមួយមានទំនាក់ទំនងពាណិជ្ជកម្មខ្លាំង ក្លា ដូចគ្នានឹងប្រទេសវៀតណាមដែរ។ផលិតផលដែលកម្ពុជា នាំចេញទៅថៃ ភាគច្រើនជាកសិផល រួមមានដូចជា ពោត ដំឡូងមី សណ្តែក ជាដើម ខណៈប្រទេសថៃនាំចូលមកកម្ពុជាវិញ មានដូចជា គ្រឿងចក្រ ឧបករណ៍អេឡិចត្រូនិច ប្រេងឥន្ធនៈ សំភារៈសំណង់ គ្រឿងឧបភោគបរិភោគ គ្រឿង សម្អាង សំភារៈប្រើប្រាស់ក្នុងផ្ទះជាដើម៕