​គ​.​ជ​.​ប​. អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទៅពិនិត្យ​បញ្ជី​ឈ្មោះ​បោះឆ្នោត នៅតាម​ឃុំ សង្កាត់ ចាប់ពី​ថ្ងៃទី​១ ដល់ទី​១៨ ខែតុលា ឆ្នាំ​២០១៨
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 September, 2018 ក+ ក-

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បាន​ជូនដំណឹង​ថា ដើម្បី​ធានា​ឲ្យ​បញ្ជី​បោះឆ្នោត​មាន​ភាព​ពេញលេញ ភាពត្រឹមត្រូវ និង​បច្ចុប្បន្នភាព​ប្រកបដោយ​សុវត្ថិភាព​ស្ដីពី គ ជ ប នឹង​រៀ​បំ​ការ ពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ឆ្នាំ​២០១៨ ចាប់ផ្ដើម​ពីថ្ងៃ​ទី​១ ដល់​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៨ នៅតាម​សាលាឃុំ​សង្កាត់ និង​នៅតាម​ភូមិ​មួយចំនួន ក្នុង​ឃុំ សង្កាត់ នៅ​ទូទាំងប្រទេស​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់ គ ជ ប ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ខ្មែរ​ទាំងអស់​ស្វែងយល់ បន្ថែម​ពី​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត ហើយ​សូម​អញ្ជើញ​ទៅពិនិត្យ​មើល​បញ្ជី​ឈ្មោះ និង​ចុះឈ្មោះ​បោះឆ្នោត​ឲ្យ​បាន​គ្រប់ៗ​គ្នា ផងដែរ​៕